Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​និង ប្រពន្ធឈ្លោះ​គ្នា ម្តាយក្មេក​ទាញ​កាំបិតប៉័ងតោ កាប់​កូនប្រសា​ស្លាប់ ក្នុង​ជម្លោះ​លុយ​១​ម៉ឺន​រៀល​

spot_img

​ភ្នំពេញ ​៖ ​ប្រពន្ធ​សុំ​លុយ​ប្តី ១០.០០០​រៀល ហើយ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ ក៏មាន​ជម្លោះ​​ជាមួយគ្នា បន្ទាប់មក​ជនរងគ្រោះ​បាន​យកដៃ​ទៅ​ច្របាប់​ក​ប្រពន្ធ ហើយម្តា​យមកជួយ ​ដោយបាន​កាន់​កាំបិត​បុ័ងតោមក​កាប់​ជនរងគ្រោះ​ចំ​កញ្ចឹងក បណ្តាល​ឲ្យ​ស្លាប់​។

​នៅ​ថ្ងៃទី​២៤ ​ឧសភា ​២០១៩ វេលា​ម៉ោង​២០ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្តាយ​និង​កូនស្រី ករណី​ឃាតកម្ម​ទំនាស់​ប្រើ​កាំបិត​កាប់​ចាក់​សម្លាប់​កូនប្រសា នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​ផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។​

​ជនសង្ស័យ​០២​នាក់ រួមមាន ៖ ១-​ឈ្មោះ គង់ ធីតា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជា​ម្តាយ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៣J ផ្លូវ​បេតុង ក្រុម​៧៦ ភូមិ​១៣ សង្កាត់​ទន្លេរ​បាសក់ ខណ្ឌចំការមន ។​ ២-​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​កូនស្រី ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​ជនរងគ្រោះ ឈ្មោះ គឹម យ៉​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កូនប្រសា ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្លាប់​នៅក្នុងផ្ទះ​កើតហេតុ​ខាងលើ ។ សម្ភារៈ​បន្សល់ទុក​នៅ​កន្លែងកើតហេតុ កាំបិត​បុ័ងតោ​ចំនួន​១ កូនកាំបិត​ចុង​ស្រួច​ដង​ឈើ​ចំនួន​១ ខ្សែភ្លើង​ជាប់​ព្រី​១​ខ្សែ ភួយ​ចំនួន​២ សា​រ៉ុង​ពណ៌​ផ្ទៃមេឃ​ចំនួន​១ ស្កុ​តរុំ​១​ដុំ ខ្សែ​ជ័រ​នីឡុង​ពណ៌​ផ្កាឈូក​ចំនួន​១ និង​រូ​បថ​ត១​សន្លឹក ។​

នគរបាល​ប៉ុស្តិ៍​ទឹកថ្លា បាន​រៀបរាប់​ពី​ដំណើររឿង​ហេតុនេះ​ថា ៖​ មុនពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី និង​ជនរងគ្រោះ គឹម យ៉​ត បាន​រៀបការ​ជា​ប្តី​ប្រពន្ធជាមួយគ្នា នៅ​ថ្ងៃទី​២៦ មករា ២០១៩​។ ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​និយាយ​ជាមួយ​ជនរងគ្រោះ ដោយ​សុំ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ (​អេ​តា​ស៊ីវិល​) នឹង​គ្មា ហើយ​ជនរងគ្រោះ​បាន​និយាយថា ចាំ​ការ​បាន​២​ឆ្នាំ​ចាំ​ទៅ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ដោយមាន​ចិត្ត​​ប្រច័ណ្ឌ​ជាមួយ​ប្តី ហើយក៏​ចេះតែមាន​ទំនាស់​នឹង​គ្នា​ជា​ញឹក​ញ៉ាប់ ។

លុះដល់​នៅ​ថ្ងៃទី​២៣​ឧសភា​២០១៩ ពេល​ល្ងាច ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​ទៅយក​ម្តាយ​របស់ខ្លួន ឈ្មោះ​គង់ ធីតា​ ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌដូនពេញ ដើម្បី​មក​ស្នាក់នៅ​ជាមួយ​ខ្លួន ដើម្បី​ឲ្យ ជួយ​មើល​ប្តី​ព្រោះមាន​អាការៈ​មិនសូវ​ស្រួលខ្លួន​ ។ បន្ទាប់មកនៅ​ថ្ងៃទី​២៤​ឧសភា​២០១៩ ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​សុំ​លុយជនរងគ្រោះ​(​ប្តី​) ១០.០០០​រៀល ហើយ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ ក៍មាន​ជម្លោះ​ជាមួយគ្នា​តែម្តង​។

បន្ទាប់មក​ជនរងគ្រោះ បាន​យកដៃ​ទៅ​ច្របាប់​ក​ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី ហើយ​ជនសង្ស័យ ង៉ូ​យ សុ​ម៉ា​រី បាន​ស្រែក​ឲ្យ​ម្តា​យមកជួយ ហើយ​ជនសង្ស័យ​ឈ្មោះ គឹម ធីតា បាន​កាន់​កាំបិត​បុ័ងតោ មក​កាប់​ជនរងគ្រោះ​ចំ​កញ្ចឹងក ហើយ​ជនសង្ស័យ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី បាន​ខ្សែភ្លើង ស្កុ​ត​ចង​រុំ​ដៃជើង​ជនរងគ្រោះ រួច​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែម្តង ។ បន្ទាប់​កាប់សម្លាប់​ហើយ ទើប​នៅ​ថ្ងៃទី​២៤​ឧសភា​២០១៩ វេលា​ម៉ោង​២១ ជនសង្ស័យ​ទាំង​២​នាក់ បាន​ចូលខ្លួន​មក​សារភាព​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា រួច​សមត្ថកិច្ច​នគរ​បាល ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​តែម្តង​។​

ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×