Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ បង្ក្រាប​បទល្មើស​គ្រឿងញៀន​៣​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​!

spot_img

​ខេត្ត​ព្រ​សីហនុ​៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​បន្ត​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​៣​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​នេះ​ចំនួន​៣​នាក់​។​

​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ថា នៅ​យប់​រំលង​អា​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩​នេះ កម្លាំង​ជំនាញ​បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ៣​ករណី ដាច់ដោយឡែក​ពីគ្នា ដែល​ជនសង្ស័យ​បានធ្វើ​សកម្មភាព ក្នុង នាទី​ប្រជុំជន​ក្រុងព្រះសីហនុ​។​

​យុទ្ធនាការ​នេះ សមត្ថកិច្ច​បាន ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​គឺ​៖ ឈ្មោះ​សុខ បារាំង ភេទ​ប្រុស​អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខ​រត់​ម៉ូ​តូ​ឌុប ទីកន្លែង​កំណើត ភូមិ​បន្ទាយ​ចារ ឃុំ ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត​បាន រួមមាន​៖ ម្សៅ​ពណ៌​សថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ២ កញ្ចប់​, ទរ​ស័ព្ទ​ចំនួន​២ គ្រឿង និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួនទៀត​។​

​ឈ្មោះ សុិ​ម សុខ​ឃីម ភេទ​ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ម៉ៅការ​សំណង់ ទីកន្លែង​កំណើត​ភូមិ កោះអណ្តែត ឃុំ ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិសាត់​។ វត្ថុតាង​សមត្ថកិច្ច​ដកហូត​បាន​រួមមាន​៖ ម្សៅ​ពណ៌​សរ​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់ (២ កញ្ចប់​ធំ​) ទូរស័ព្ទ​១ គ្រឿង ជ​ញ្ជី​ញ​ថ្លឹង​១​គ្រឿង និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួនទៀត និង​ឈ្មោះ ប៉ោ សំ​ឡុង ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ ទីកន្លែង​កំណើត ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​៖ ម្សៅ​ពណ៌​សរ​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ១២ កញ្ចប់​, ទូរស័ព្ទ​ចំនួន​១ គ្រឿង , ម៉ូតូ​១​គ្រឿង និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួនទៀត​។​

​មន្ត្រីនគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ កំពុង​សាកសួរ និង​ត្រៀម​បញ្ជូន​សំ​រឿង​ខាងលើនេះ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​នីតិវិធី​ច្បាប់​៕ ដែន សីមា​

spot_img
×