Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ប្រមូលបាន​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន បាន​ប្រមាណ ១​ លាន​ ៦​ សែន​ដុល្លារ​អាមេរិក​!

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍ​ច័ន្ទ​ក្រហម ខួប​លើក​ទី​១៥៦ ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​ឡើង នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩​នេះ តាម​របាយការណ៍​បឋម​បង្ហាញថា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ប្រមូលបាន​ថវិកា​មូលនិធិ​ឧបត្ថម្ភ​ពី​សប្បុរសជន​បាន​ចំនួន​ជាង ១.៦០០.០០០​ដុល្លារ​សហរដ្ឋអាមេរិក (​ជាង​មួយ​លាន ប្រាំមួយ​សែន​ដុល្លារ​អាមេរិក​)​។​

​ពិធី​ខាងលើនេះ មាន​វត្តមាន លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ បាន​ចូលរួម​ជា​អធិបតី នៃ​ពិធី​អបអរសាទ​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍ​ច័ន្ទ​ក្រហម ខួប​លើក​ទី​១៥៦ កាលពី​ព្រឹក​មិញ​នេះ​៕ ដែន សីមា​

spot_img
×