Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​ដោយ​ប្រើ AR effect បង្កើតឡើង​ដោយ​ហ្វេ​នៗ​ចូលរួម​លេង​ហ្គេម​នៅក្នុង​កម្មវិធី​ Roar and Win បាន​ចាក់ផ្សាយ​នៅលើ Screen ទូរទស្សន៍​ដ៏​ធំ​ក្នុង​កីឡដ្ឋាន Chelsea

spot_img

​ហ្គេម​សប្បាយៗ ថ្មី ប្លែក​អារម្មណ៍ បែប​ឌីជីថល នៅក្នុង​កម្មវិធី Roar and Win របស់​ស្រា​បៀរ សិង្ហ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ហ្វេ​នៗ​របស់ខ្លួន និង​ហ្វេ​នៗ​របស់​ក្រុមបាល់ទាត់​តោ​ខៀវ Chelsea​។ ហ្គេម​នេះ​បាន​តម្រូវ​ឲ្យ​អ្នកចូលរួម​ទាំង​អស់ប​ង្កើ​ត​ជា​វីដេអូ​ដោយ​ប្រើ AR effect ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ដូចជា អាវ​ក្រុមបាល់ទាត់ Chelsea ដែលមាន​ហត្ថលេខា មួក អាវ Polo និង​រង្វាន់​ជា​ស្រា​បៀរ សិង្ហ ជាច្រើន​ទៀត​។

​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​អស្ចារ្យ​បំផុត​នោះ គឺ​វីដេអូ​ដោយ​ប្រើ AR effect របស់​អ្នកចូលរួម​ប្រកួត​ទាំងអស់​ត្រូវបាន​កាត់ត​បញ្ចូល​គ្នា រួច​យកទៅ​ចាក់ផ្សាយ​នៅលើ Screen ទូរទស្សន៍​ដ៏​ធំ​ក្នុង​កីឡដ្ឋាន Chelsea កាលពី​ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2019 កន្លងទៅនេះ ក្នុងជំនួប​បាល់ទាត់ Premier League ដ៏​អស្ចារ្យ​រវាង​ក្រុម​តោ​ខៀវ Chelsea និង Watford ក្នុងប្រទេស​អង់គ្លេស​។​

​អ្នកចូលរួម​បង្កើត​វីដេអូ AR effect មាន​ក្តីរំភើប និង​មាន​មោទនភាព​ចំពោះ​ខ្លួនឯង ដែល​បានឃើញ​វីដេអូ​របស់ខ្លួន​ចាក់ផ្សាយ​ឲ្យ​ពិភពលោក​បានឃើញ​យ៉ាង​ដូច្នេះ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ស្រា​បៀរ សិង្ហ ជា​ដៃគូ​សហការ​ដ៏​ល្អ​បំផុត​ជាមួយ​ក្រុមបាល់ទាត់ Chelsea ដែល​តែងតែ​នាំមក​នូវ​អ្វីដែល​អស្ចារ្យ និង​កម្មវិធី​ថ្មីៗ សប្បាយ​អារម្មណ៍ ផ្តល់ជូន​ដល់​ហ្វេ​នៗ​របស់ខ្លួន​ជានិច្ច​ ៕ ដោយ ៖ កូឡាប

spot_img
×