Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ី​នឹង​បើក​ការហោះហើរ​ត្រង់មក​កម្ពុជា​ឡើងវិញ នា​ចុងខែ​មិថុនា​ខាងមុខ​

spot_img

(​ភ្នំពេញ​) ៖ ក្រោយ​ខកខាន​ការហោះហើរ​ត្រង់​ទាំងស្រុង ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា​ជាច្រើន​សតវត្សរ៍ កម្ពុជា​-​ឥណ្ឌូនេស៊ី បាន​ឯកភាពគ្នា​រៀបចំ​ឱ្យមាន​ការហោះហើរ​ត្រង់​ជាមួយគ្នា​ឡើងវិញ នា​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ CITILINK Airlines ជាមួយនឹង​ការរំពឹងទុក​ថា​នឹងមាន​កំណើនទេសចរ​មក​កម្ពុជា​បន្ថែ​ម​។​

​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ស្ដីពី​ការត្រៀម​រៀបចំ​សម្ពោធ​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា លោក Heriyanto អនុប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ CITILINK Airlines បានឱ្យដឹងថា ក្រុមហ៊ុន​អាកាសចរណ៍ CITILINK Airlines នឹង​បើក​ការហោះហើរ​ត្រង់​ពី​រដ្ឋធានី​ហ្សា​កាតា​មក​រាជធានី​ភ្នំពេញ នា​ចុងខែ​មិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ក្នុង​មួយ​សប្ដាហ៍​ហោះហើរ​ត្រង់​ចំនួន ៣​ជើង គឺ​នៅ​ថ្ងៃ​ចន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ​។​

​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍ CITILINK Airlines រូបនេះ បានបង្ហាញ​ការ​ជឿជាក់ថា តម្លៃ​ជិះ​យន្តហោះ​របស់​ក្រុមហ៊ុន​លោក​នឹង​ធ្វើឱ្យ​អតិថិជន​ទទួលយកបាន​គ្រប់គ្នា ហើយ​នៅតែ​គាំទ្រ​ការប្រើប្រាស់​ជើងហោះហើរ​របស់​ក្រុមហ៊ុន​មួយ​នេះ​។​

​លោក​បាន​ថ្លែងថា នៅពេល​ជើងហោះហើរ​ត្រង់​ហ្សា​កាតា​-​ភ្នំពេញ​ដំណើរការ​ទៅ​រលូន​ល្អ​ហើយ ក្រុមហ៊ុន​លោក​មុខជា​ពង្រីក​ការហោះហើរ​ត្រង់ ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា​ផ្សេងទៀត ដូចជា​ហោះហើរ​ត្រង់​ពី​រដ្ឋធានី​ហ្សា​កាតា​មក​ខេត្តសៀមរាប​-​អង្គរ និង​ខេត្ត​ព្រះសីហនុ​ជាដើម ឬ​ពី​កោះ​បាលី​ដែល​តំបន់​ទេសចរណ៍​ដ៏​សំខាន់​របស់​ឥណ្ឌូនេស៊ី មកកាន់​កម្ពុជា​បន្ថែម​ផងដែរ​។​

​លោក Suirman Hasseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា បានឱ្យដឹងថា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ជា​ប្រទេស​ដែលមាន​សក្តានុពល​ទេសចរណ៍ និង​វប្បធម៌​ដ៏​សម្បូរបែប និង​មានការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ហើយ​ជា​ប្រទេសមួយ​ដ៏​ធំ​ដែលមាន​ប្រជាជន​ប្រមាណ ២៥០​លាន​នាក់ ហើយ​ប្រជាជន​ឥណ្ឌូនេស៊ី​ក៏មាន​ជីវភាព​រីកចម្រើន ជីវភាព​កម្រិត​កណ្តាល​ក៏មាន​ច្រើន ទេសចរ​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស​ក៏មាន​ច្រើន ដូចជា​ចេញទៅ​ម៉ាឡេស៊ី សិង្ហ​បុរី ថៃ ប៉ុន្តែ​មក​កម្ពុជា​នៅ​តិច​នៅឡើយ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​ឱ្យដឹង​ដែរ​ថា ការហោះហើរ​ត្រង់នេះ​នឹង​ជួយ​ជំរុញ​លំហូរ​ទេសចរ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​កាន់តែច្រើន​។ ទេសចរ​កម្ពុជា​អាច​ទៅដល់​រដ្ឋធានី​ហ្សា​កាតា ទៅលេង​កោះ​បាលី តំបន់​បេតិកភណ្ឌ​ប្រាសាទ​ប៊ូ​រ៉ូ​ប៊ូ​ឌូ និង​តំបន់​ទេសចរណ៍​ដទៃទៀត ហើយ​ទេសចរ​ឥណ្ឌូនេស៊ី ក៏​អាច​មកលេង​កម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​នានា នៅ​កម្ពុជា​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឯកជន និង​ទីភ្នាក់ងារ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ឃោសនា​ផ្សព្វផ្សាយ​ការហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា​នេះ ដើម្បី​ជំរុញ​លំហូរ​ទេសចរ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ប្រកាស​អំពាវនាវ​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ ជាពិសេស​វិនិយោគិន​ឥណ្ឌូនេស៊ី ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​មក​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យបាន​កាន់​ច្រើន​ថែមទៀត ព្រោះ​កម្ពុជា​មានច្បាប់​វិនិយោគ​ដែល​សាក​សម​បំផុត​សម្រាប់​វិនិយោគិន​បរទេស ជាពិសេស​ច្បាប់​ស្តីពី​ការបង្កើត​តំបន់​ទេសចរណ៍​ពិសេស (Prestige Tourism Zone)​។​

​លោក Suirman Hasseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា ក្នុង​រយៈពេល​៤៩​ឆ្នាំ ចាប់ពី​ទសវត្ស​ទី​៧០​មកនេះ ជា​លើកទីមួយ​ហើយ​ដែលមាន​ការហោះហើរ​ត្រង់​ភ្ជាប់​ពី​ឥណ្ឌូនេស៊ី​មក​កម្ពុជា ដែល​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​។​

​លោក​អគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​បាន​បន្តថា ការតភ្ជាប់​ជើងហោះហើរ​ត្រង់នេះ ក៏​ជា​ចូលរួមចំណែក​លើ​កម្ពស់​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ការចូលរួម​អបអរសាទរ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឥណ្ឌូនេស៊ី​។​

​សូមជម្រាបថា ក្រោយពី​មានការ​ខក​ខាក​អស់​រយៈពេល​ជិត​៥០​ឆ្នាំកន្លងមក ដែល​ក្នុងអំលុង​ទសវត្ស​ទី​៧០ ធ្លាប់មាន​ការហោះហើរ​ត្រង់​ពី​ភ្នំពេញ​-​ហ្សា​កាតា តាមរយៈ​ក្រុមហ៊ុន Royal Air Cambodge ប៉ុន្តែ​ជា​អកុសល ដោយសារ​ប្រទេស​កម្ពុជា​ជួប​នូវ​សង្គ្រាម​ពេញ​ផ្ទៃ​ប្រទេស ការហោះហើរ​ត្រង់នោះ​ត្រូវបាន​កាត់ផ្ដាច់​ទាំងស្រុង​៕​ ដោយ ៖ កូឡាប

spot_img
×