Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​មាសម្ដាយ​ចង់​ក្លាយជា​”​អង្គ​លី​មា ២០១៩”​ទាញ​កាំបិត​ដេញ​កាប់​ព្រះ​រស់​រត់​ពេញ​ភូមិ ត្រូវ​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន

spot_img

​កំពង់ស្ពឺ ៖ កូន​មាសម្ដាយ (​អកតញ្ញូ​) ទាញ​កាំបិត​ផ្គាប់​ដេញ​កាប់​ព្រះ​រស់​រត់​ពេញ​ភូមិ ដោយសារតែ​ខឹង​និង​ម្ដាយ​មិនអោយ​ប្រាក់​និង​ចង់យក​សម្ភារៈ​ទៅ​លក់ កាលពី​ថ្ងៃ​សុក្រ ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩:៤៥​នាទី នគរបាល​បាន​ឃាត់ខ្លួន​ឈ្មោះ សៅ ភារៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​រកា​បាញ់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ម្តាយ​ឈ្មោះ សុខ ណាវ អាយុ ៥៦​ឆ្នាំ​នៅ ភូមិ​រកា​បាញ់ ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​តាម​ការបញ្ជាក់​ពី​នគរបាល​បានអោយដឹងថា កូនប្រុស​នេះ គឺជា​ក្រុម​សមាសភាព​មិនល្អ ដេ​ី​រ​លេង​មិនសូវ​ធ្វេ​ី​ការ​អី​ទេ នៅ​ថៃ្ង​កេ​ី​ត​ហេតុ គឺ​ព្រោះតែ​ខឹង​នឹង​ម្ដាយ​ហាមឃាត់​មិនអោយ​យក​ខ្លឹម​ស​ទៅ​លក់ ព្រោះ​ខ្លួន​មាន​ផែនការ​យកប្រាក់​ទៅ​ចាយវាយ​ដោយ​មិន​គិត​រក​ការងារ​ធ្វេ​ី ន​និង​ផឹកស្រា​ទៀតផង​។​
​ពេល​កេ​ី​ត​ហេតុ បាន​អ្នកជិតខាង​ជួយ​ឃាត់​ទាន់​និង​រាយការណ៍ មក​សមត្ថកិច្ច​បាន​ទាន់ពេលវេលា ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​បាន​ឃាត់ខ្លួន ឈ្មោះ​ខាងលើ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×