Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​បណ្តោះអាសន្ន​ចំនួន​អ្នក​បាន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ ​៖ នៅ​យប់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ​២០១៩ ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចេញប្រកាស​បញ្ជី​លទ្ធផល​បឋម នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ទាំង​២៥​រាជធានី​-​ខេត្ត ទូទាំងប្រទេស​។ ជាមួយនឹង​ព្រឹត្តិការណ៍​នេះ គ​.​ជ​.​ប​.​បាន​បញ្ជាក់ថា ដំណើរការ​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត បាន​ប្រព្រឹត្ត​ទៅដោយរ​លួ​ន​គ្មាន​ការរាំងស្ទះ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង និង​មាន​សន្តិសុខ​ល្អ​។​

​លទ្ធផល​បង្ហាញថា ការិយាល័យ​បោះឆ្នោត​មាន​ចំនួន​២០៣ អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន ១១,៥៦៥​នាក់ ស្មើនឹង​៩៩.៩៤​ភាគរយ ហើយ​អ្នក​ដែល​មិនបាន​ទៅ​បោះឆ្នោត​មានតែ​៧​នាក់​ប៉ុណ្ណោះ ក្នុងនោះ​មាន​ម្នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​គ​.​ជ​.​ប​. ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន លេខ ០៤៩ ​ព្រឹត្តិការណ៍​ទូទៅ​នៃ​ការបើក​ការិយាល័យ​បោះឆ្នោត ការបោះឆ្នោត និ​និង​ការរាប់​សន្លឹកឆ្នោត​ផងដែរ​។ នៅ​ថ្ងៃទី ២៦ ខែឧសភា​ឆ្នាំ ២០១៩ ដែលជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី ៣ ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស​ដែលមាន​ចំនួន 203 ការិយាល័យ​បើក​ដំណើរការ​នៅ​ម៉ោង​ប្រព្រឹត្ត​ដោយ​គ្មាន​ការរាំងស្ទះ​។ ដោយសារ​អ្នកបោះឆ្នោត​គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​មុខតំណែង​ដូចនេះ​មាន​ការិយាល័យ​បោះឆ្នោត​ក្នុង​ខេត្ត​ខ្លះ​ត្រូវបាន​បិទ​បញ្ចប់​ការបោះឆ្នោត​ជា​បន្តបន្ទាប់​ដោយ​អ្នកបោះឆ្នោត​បានមក​បោះឆ្នោត​គ្រប់​ចំនួន ហើយ​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត​ក៏បាន​បន្ត​នីតិវិធី​ជា​បន្តបន្ទាប់​ដើម្បី​រាប់​សន្លឹកឆ្នោត​ជា​បន្តទៀត​។

គិត​ត្រឹម​ម៉ោង ១០ និង ៣០ នាទី​ព្រឹក​ក្នុងចំណោម​ការ៉េម​ឲ្យ​បោះឆ្នោត​ទាំង 203 ការិយាល័យ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ១៩៦ ការិយាល័យ ត្រូវបាន​បិទ​បញ្ចប់​ការបោះឆ្នោត​និង​ការិយាល័យ​ចំនួន ៧ ទៀត​មិនទាន់បាន​បិទ​ការបោះឆ្នោត​មាន​អ្នក​មិនទាន់បាន​បោះឆ្នោត​ចំនួន ១០ នាក់ ​ក្នុងនោះ​មាន​អ្នកបោះឆ្នោត​ចំនួន ២ នាក់​បានទទួល​មរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឃុំ​ក្រែ​ត ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ និង​មាន​ការិយាល័យ​រាប់​សន្លឹកឆ្នោត​ចំនួន​ជាង ៥០ ភាគរយ​បានបញ្ចប់​ការរាប់​សន្លឹកឆ្នោត​។

គ​.​ជ​.​ប​.​បានបញ្ជាក់​ថា​សរុប​ជារួម​ដំណើរការ​នៃ​ការបោះឆ្នោត​និង​ការរាប់​សន្លឹកឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយរ​លួ​ន​គ្មាន​ការរាំងស្ទះ​គ្មាន​អំពើហិង្សា​គ្មាន​ការគំរាមកំហែង​និង​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×