Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋលេខាធិការ​ពាណិជ្ជ​កម្ម ដឹកនាំ​មន្ត្រី​ចុះ​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​ជនជាតិ​ចិន ដែល​ប្រើប្រាស់​ពាក្យពេចន៍​មិន​ត្រឹមត្រូវ​

spot_img

(​ព្រះសីហនុ​) ៖ ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​ជនជាតិ​ចិន ចំនួន​ពីរ​ទីតាំង ដែល​ទី​១ គឺជា​ហាង​លក់​សម្លៀកបំពាក់ ឈ្មោះថា «​ក្មេងស្រី​ជនជាតិ​ចិន» និង​ទី​២ គឺជា​ហាង​លក់​ម្ហូប​ឈ្មោះថា «​តូប​លក់​សាច់​កម្ពុជា​»​ ។​

លោក វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​មន្ត្រី​ចុះ​ទម្លាក់​ស្លាក​យីហោ​អាជីវកម្ម​ខាងលើ បន្ទាប់ពី​បាន​ពិនិត្យឃើញថា​ហាង​ទាំងពីរ​នេះ បាន​ប្រើប្រាស់​ពាក្យពេចន៍​ខ្មែរ​មិន​ត្រឹមត្រូវ ដែល​បានមកពី​ការបកប្រែ​ភាសា​អង់គ្លេស របស់​ជនជាតិ​ចិន​ដែលជា​ម្ចាស់​ហាង និង​ពុំមាន​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ក៏ដូចជា​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​ ។​

​នៅក្នុង​ឱកាស​នោះ លោករដ្ឋលេខាធិការ វ៉េង សុធី បានធ្វើ​ការណែនាំ និង​ពន្យល់​ជនជាតិ​ចិន​ម្ចាស់​ហាង អំពី​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ច្បាប់​ស្តីពី​ពាណិជ្ជ​នាម ព្រមទាំង​នីតិវិធី​ក្នុងការ​ស្នើសុំ​នាម​ករ​ណ៍​ផ្លូវការ​សម្រាប់​អាជីវកម្ម ឬ ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​។​

«​យើង​បាន​ប្រាប់​គាត់​ឱ្យបំពេញ​លក្ខខណ្ឌ​បី​ចំណុច ទី​១ ត្រូវ​ប្រើប្រាស់​ពាក្យពេចន៍​ឱ្យបាន​ត្រឹមត្រូវ ចំពោះ​ស្លាក​យីហោ​ជា​ភាសា​ខ្មែរ ទី​២ ការលើក​ស្លាក​យីហោ ត្រូវសុំ​ការអនុញ្ញាត​ជាមុន​ពី​ក្រសួង ឬ​មន្ទីរ​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ និង​ទី​៣ ការដាក់​ពាក្យសុំ​លើកស្លា​ក​យីហោ​អាជីវកម្ម ត្រូវធ្វើ​តាមរយៈ​ច្រកចេញចូល​តែមួយ របស់​សាលា​រាជធានី ឬ​ខេត្ត​» លោក រដ្ឋលេខាធិការ វ៉េង សុធី បាន​គូសបញ្ជាក់​។​

​ទន្ទឹមគ្នា​នោះដែរ លោក រដ្ឋលេខាធិការ ក៏បាន​លើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​លើកកម្ពស់​ប​រិ​យា​កាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​ការខិតខំ​ពង្រឹង​អនុវត្តន៍​ច្បាប់​កម្មសិទ្ធិបញ្ញា និង​ច្បាប់​ពាក់ព័ន្ធ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ដល់​ការលូតលាស់​នៃ​វិស័យ​ឯកជន ដែលជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×