Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា​ លឹម​ ទាឡេង ​ដែល​ពាក់ព័ន្ធ​ករណី​ដីធ្លី​បាន​អះអាងថា ទោះ​សម្ដេច​តេ​ជោ​ក៏​មិន​ខ្លាច

spot_img

​ភ្នំពេញ ​៖ នាល្ងាច​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ លោក វិ​ល្លាម​បានបង្ហាញសម្លេង​របស់ឧ​ត្ត​ម​សេនីយ៍​ឧកញ៉ា លឹម ទា​ឡេង ដែល​អះអាង​ច្បាស់ៗ​ថា « សម្ដេច​ក៏​គាត់​មិន​ខ្លាច​ដែរ » ពាក់ព័ន្ធ​ករណី​ដីធ្លី​។​

លោក​វីល្លាម បានលើកឡើង​ទៀតថា ​គាត់​អះអាង​បែបនេះ​ចង់​សំដៅថា​ទោះ​ខ្ញុំ​(​ឯកឧត្តម​វិ​ល្លាម​)​បញ្ជូន​សំណុំរឿង​វិវាទ​ដីធ្លី​ដ៏​ឃោ​ឃៅ​លេី​ពលរដ្ឋ​៣៨​គ្រួសារ ជា​ករណី​ដីធ្លី​ពលរដ្ឋ​ធ្លាប់​ជាប់គុក​២​ដង និង​ពេល​ឈឺ​គេ​ចាប់​ដាក់ច្រវ៉ាក់ ហេី​យ​ជា​ករណី​ពាក់ព័ន្ធ​និង​ឧកញ៉ា​រូបនេះ ទៅដល់​សម្ដេច​តេ​ជោ​ក៏​គាត់​មិន​ខ្លាច​ដែរ ។​

​សម្លេង​នេះ​ថត​បាន​ពេល​លោក​ឧកញ៉ា​នេះ ទាក់ទង​តាម​ទូរស័ព្ទ​មកកាន់​លេខា​ខ្ញុំ (​ឯកឧត្តម​វិ​ល្លាម​)​ហេី​យ​គាប់​ជួន​មាន​គេ​ខ​ល​ទៅ​គាត់​តាម​ទូរស័ព្ទ​មួយទៀត គាត់​សន្ទនា​នឹង​គេ​ដោយ​ភ្លេច​បិទ​ទូរស័ព្ទ​ជាមួយ​ខាង​លេខា​ខ្ញុំ !៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×