Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ក្រោម ៧០​ឆ្នាំ​ ក្រោម​ការត្រួតត្រា​របស់​វៀត​ណា​ម

spot_img

​ភ្នំពេញ ​៖ ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ សូម​គោរព​និមន្ត​និង​អញ្ជើញ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​ជន​រួម​លោហិត​ទាំងអស់ ចូលរួម​ទិវា​កាន់ទុក្ខ​ជាតិខ្មែរ​ខួប​គម្រប់​៧០​ឆ្នាំ ​នៃ​ថ្ងៃ​អាណានិគម​បារាំង​បាន​ផ្ទេរ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​អាណានិគម​វៀតណាម​ត្រួតត្រា​រហូត​សព្វថ្ងៃ និង​មាន​រាប់បាត្រ​ព្រះសង្ឃ​១៩៤៨​អង្គ ដើម្បី​ឧទ្ទិស​កុសល និង​សម្តែង​នូវ​ការគោរព​និង​ដឹងគុណ​ចំពោះ​បុព្វបុរស​ខ្មែរ​ស្នេហា​ជាតិ​ទាំងអស់ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ សាសនា និង​មាតុភូមិ​ខ្មែរ​។ យើង​ជា​ខ្មែរ ត្រូវតែ​គោរព​និង​ដឹងគុណ​ចំពោះ​វីរបុរស​ខ្មែរ​យើង ដែល​បាន​ខិតខំ​តស៊ូ​ការពារ​ទឹកដី​និង​ពូជសាសន៍​ខ្មែរ​ឲ្យ​បាន​គង់វង្ស​រហូត​សព្វថ្ងៃ​។ គ្មាន​បរទេស​ណា​មានគុណ​បំណាច​មកលើ​ទឹក​ដឹក​ដី​ខ្មែរ ប្រជារាស្ត្រ​ខ្មែរ ជាង​វីរបុរស​ខ្មែរ​ឡើយ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×