Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ត្រូវគេ​សម្លាប់ រួច​ដឹក​សព​មក​ទម្លាក់ចោល មុខ​ការដ្ឋាន​សំណង់​ក្រុមហ៊ុន​ចិន​

spot_img

​ព្រះសីហនុ ៖ សាកសព មនុស្ស​១​នាក់ ត្រូវបាន​គេ​ដឹក​មក​ទម្លាក់ចោល​នៅមុខ​ការដ្ឋាន​សំណង់​មួយកន្លែង កណ្ដាល​ក្រុងព្រះសីហនុ ហើយ​ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក​ក្រុងព្រះសីហនុ ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​បន្ត ហើយ​កម្លាំង​សម្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​។​

​ករណី​មនុស្សឃាត​បានកើត​ឡើង ដោយ​គេ​ឃើញ​ម៉ូតូ​មិន​ស្គាល់​ម៉ាក ជិះ​គ្នា​២​នាក់ ដឹក​សាកសព​ទម្លាក់ចោល រួច​រត់​គេចខ្លួនបាត់ កាលពី​រសៀល​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ផ្លូវជាតិ​លេខ​៤ ស្ថិតនៅ​ឃ្លាំង​លើ​ចំណុច​មុខ​ការដ្ឋាន​សំណង់ ហាវ​វិ​ន លក់​គ្រឿងសំណង់​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង ក្រុមទី​១១ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​កម្លាំង​សម្ថ​កិច្ច​ខេត្ត​ព្រះសីហនុ​បាន សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​ពិនិត្យ​សាកសព ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ បើតាម​ភិនភាគ សង្ស័យ​ជា​ជនជាតិ​ចិន​៕​ ​ដោយ​៖​ស្រីនាថ​

spot_img
×