Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​សន្និបាត UN-ESCAP នៅ​ប្រទេស​ថៃ​

spot_img

​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN-ESCAP) លើក​ទី​៧៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ​។​

​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN-ESCAP) លើក​ទី​៧៥ ធ្វើឡើង​ក្រោម​ប្រធានបទ «​ការផ្តល់​សិទ្ធិអំណាច​ប្រជាជន និង​ការធានា​នូវ​បរិ​យា​ប័ន្ន និង​សមភាព​» ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​។ សន្និបាត​ប្រចាំ​ឆ្នាំនេះ នឹងមាន​ការយាង​ចូលរួម​ពី​ម្ចាស់​ក្ស​ត្រី មហា​ចក្រី សិរិ​ន​ថន និង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធានា​ធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧ​ត្ត​ម​មន្ត្រី និង​មន្ត្រី​នៃ​រដ្ឋ​ជា​សមាជិក​ចំនួន ៥៣​ប្រទេស និង​រដ្ឋ​សង្កេតការណ៍​ចំនួន ៩​រដ្ឋ នៃ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក តំណាង​ស្ថាប័ន​សំខាន់ៗ​របស់​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ជាច្រើន​ទៀត​។​

​គោលបំណង​ដ៏​ចម្បង​នៃ​សន្និបាត​នេះ គឺ​ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​របាយការណ៍​ការងារ​ដែល UN-ESCAP និង​រដ្ឋ​ជា​សមាជិក​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨ និង​អនុម័ត​លើ​ផែនការ ព្រមទាំង​កម្មវិធី​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ដែល​បាន​ស្នើឡើង​ដោយ UN-ESCAP និង​រដ្ឋ​ជា​សមាជិក​សម្រាប់​ឆ្នាំ​២០១៩​។ របាយការណ៍ និង​ផែនការ​សកម្មភាព​ទាំងនោះ​នឹងដាក់​ជូន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការសហប្រជាជាតិ (ECOSOC) និង​អង្គ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​អំឡុង​ខែកញ្ញា នៅ​បូរី​ញូយ៉ក​៕​ ដោយ​៖​កូ​ឡាប​

spot_img
×