Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចំណុះឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី នឹង​ត្រូវ​ធ្វើតេស​ទឹកនោម រក​សារធាតុ​ញៀន​

spot_img

​នគរបាល​ចំណុះឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានីទាំ​ង​អស់ ចាប់ពី​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រហូត​ដល់​បណ្តា​ប៉ុស្តិ៍​ត្រូវតែ​ជា​​មន្ត្រី​នគ​របាល ​ស្អាតស្អំ មិន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយ​ការធ្វើ​តេស​ទឹកនោម រក​សារធាតុ​ញៀននឹង​ធ្វើ​ឆាប់ៗ​ខាងមុខ​។​

​បើ​តាម​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោក ស ថេត នៅ​ព្រឹក​ថ្ងៃទី​២៧​ឧសភា​នេះ បានឲ្យដឹងថា​អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត បាន​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​ស្អាតស្អំ មិន​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ហើយ​ការធ្វើ​តេស​ទឹកនោម នឹង​ធ្វើ​ឆាប់ៗ​ខាងមុខ​ចាប់ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដល់​បណ្តា​ប៉ុស្តិ៍ ដោយ​បច្ចុប្បន្ន ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុងតែ​រក​ឧបករណ៍​ពិនិត្យ​ទឹកនោម​ឱ្យ​គ្រប់​ចំនួន ។​

​លោក ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា​” អ្វី​ដែល​លើកឡើង​នេះ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មន្ត្រីនគរបាល ជា​អ្នក​អនុវត្ត​​ច្បាប់​ត្រូវតែ​ជា​ជន​គំរូ​ដ៏​ល្អ​សម្រាប់​ពលរដ្ឋ​។​”៕​ ​ដោយ​៖​កូឡាប​

spot_img
×