Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មនុស្ស​ទៀតហើយ​ នៅ​តាម​ផ្លូវជាតិ​លេខ​៤ នា​ខេត្ត​ព្រះសីហនុ​!

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​នគរបាល​ស្រុក​ព្រៃនប់ បានឲ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី បាន​កើតឡើង នៅ​ម៉ោង​ប្រមាណ ៥​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បណ្តាលឲ្យ​ស្លាប់​មនុស្ស​ម្នាក់​។​

​សមត្ថកិច្ច​បន្តថា គ្រោះថ្នាក់​នេះ កើតឡើង​នៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោល​គីឡូម្រ៉ែតលេខ ១៦១-១៦២ រវាង​រថយន្ត​១​គ្រឿង ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AZ-0795 ដែល​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ​។ រថយន្ត​បង្ក​ខាងលើនេះ បើកបរ​ដោយ ឈ្មោះ វង់ នាង​សិន ភេទ​ប្រុស អាយុ ៥២​ឆ្នាំ មាន​ទីលំនៅ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ជនជាតិ​ចិន​) និង​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ប៊ុន ម៉ាប់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​រាជ​នី​ភ្នំពេញ​។​

​រថយន្ត​នេះ ពេល​ធ្វើដំណើរ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ស្របពេលមាន​រថយន្ត ១​គ្រឿង​ម៉ាក FREIGHTER ពណ៌​ត្រួយ​ចេក​,​ស ពាក់​ផ្លាកលេខ 3C-7354 បើកបរ​មាន​ទិសដៅ​ផ្ទុយគ្នា ហើយ​បាន​មកដល់​កន្លែងកើតហេតុ ក៏​បាន​បុក​គ្នា​តែ​ម្តង​។​

​សមត្ថកិច្ច​បន្តថា អ្នកបើកបរ​រថយន្ត​ខាងលើនេះ មានឈ្មោះ ឈុន បូរ៉ា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តែ​ប៉ែ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ និង អ្នករួមដំណើរ​ម្នាក់​ទៀត​មានឈ្មោះ យិន នី​តា ភេទ​ស្រី អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​។​

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​មនុស្ស​ម្នាក់ ឈ្មោះ ឈុន ប៉​រ៉ា អ្នកបើកបរ​រថយន្ត ធំ​ម៉ាក FREIGHTER ស្លាប់​នៅ​កន្លែងកើតហេតុ ដោយសារ​ពេល​បុក​ធ្លាក់​ចេញ​តាម​ទ្វារ​រថយន្ត​មក​ដី​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យដឹង​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មន្ត្រី​ជំនាញ​កំពុង​បន្ត​នីតិវិធី​ដោះស្រាយ តាម​ផ្លូវ​ច្បាប់​៕ ដែន សីមា​

spot_img
×