Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រុស​ប្រកាន់ ស្រី​ប្រកែក បន្ទាប់​ពួកគេ​ទាំង​២​នាក់នាំគ្នាចូលដេក​ផ្ទះសំណាក់​រួមរ័ក​យ៉ាង​សុខ​ស្រួល ប៉ុន្តែ​សាច់ញាតិ​មក​ទាន់​នាង​ស្រែក​ថា​រំលោភ​

spot_img

​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ បានស្រុះស្រួល​ត្រូវ​គ្នា នាំ​ចូលដេក​ផ្ទះសំណាក់រួមរ័ក​ដល់កំពូលយប់​ទី​១ ដោយ​បាន​ផ្អែមមាត់ហើយ​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​ឡើយ ប៉ុន្តែ​ចូល​ដល់​យប់​ទី​២ ក៏​នាំគ្នា​ឡើង​មក​ផ្ទះសំណាក់​ម្ដងទៀត ប៉ុន្តែ​មិន​ទាន់​បាន​រួមរ័ក​មេត្រី​ផង​ស្រាប់តែ​សាច់ញាតិ បងប្អូនមកដល់ ធ្វើអោយ​នារី​ជា​គូស្នេហ៍​នោះ​ស្រែក​យំឡាំប៉ា​ឆោឡោ​ពេញ​បន្ទប់​ផ្ទះសំណាក់​ថា​បុរស​នោះ​ផង​ចាប់រំលោភ ហើយ​សាច់ញាតិ​ខាង​ស្រី​ប្តឹង​ចោទ​ថា ប៉ុនប៉ង​រំលោភ​។ ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩​ថ្មីៗ​នេះ នៅ​បន្ទប់​ផ្ទះសំណាក់​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ករណី​ប្រុស​ប្រកែក ស្រី​ប្រកាន់​ខាងលើ បន្ទាប់ពី​មាន​បណ្តឹង​ពី​ក្រុម​គ្រួសារ​ខាង​ស្រី សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ខាងលើ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​បន្ត​តាម​នីតិវិធី​។​

​ជនជាប់ចោទ​ក្នុង​រឿង​ស្នេហា​មួយ​នេះ​ឈ្មោះ ផុន លី​ផេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​នារី​ដើមបណ្តឹង​ឈ្មោះ ឃឹម សុ​ឡាង អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ភាគី​ខាង​ប្រុស​អភ័ព្វ​ស្នេហ៍​រូបនេះ បានឲ្យដឹងថា ពួកគេ​ស្រឡាញ់គ្នា​ជា​សង្សារ អនាគត​គ្រោង​នឹង​ហៅ​ចាស់ទុំ​ចូល​ស្តីដណ្តឹង ហើយ​ការទំនាក់ទំនង​សម្ព័ន្ធភាព​ស្នេហ៍​ស្អិតល្មួត​នៅ​យប់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ អ្នក​ទាំង​២​នាំគ្នា​ចូលដេក​ផ្ទះសំណាក់​ម្តង​ហើយ​ដោយ​រួមរ័ក​យ៉ាង​សុខ​ស្រួល គ្មាន​ឧបសគ្គ​អ្វី​កើតឡើង​លុះ​ចូល​ដល់​យប់​ទី​២ នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ បបួល​នាង​ទៅ​កន្លែង​ដដែល ហើយ​នារី​ខាងលើ​ក៏​យល់ព្រម​ទៅ​ជាមួយ មិនទាន់​បាន​រួមរ័ក​សម្រេច​ផង សាច់ញាតិ​បងប្អូន​ស្រី ទៅដល់​បន្ទប់ ដោយ​ចាប់ផ្តើម​ចោទប្រកាន់ថា ប៉ុនប៉ង​រំលោភ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×