Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុីរ៉ាក់​កាត់ទោស​ប្រហារជីវិត​ជនជាតិ​បារាំង ៣​នាក់​ ពី​បទ​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​អុីស្លាម​

spot_img

​បុរស​ជនជាតិ​បារាំង​ចំនួន ៣​នាក់ ​ត្រូវបាន​តុលាការ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាត់ទោស​ប្រហារជីវិត ដោយសារតែ​ពួកគេ​បាន​ចូលរួម​ជាមួយនឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (IS)​។​

​បុរស​ទាំង​នោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា Kévin Gonot, Léonard Lopez, Salim Machou​។ ពួកគេ​មាន​រយៈពេល ៣០​ថ្ងៃ​ ដើម្បី​ធ្វើការ​ប្តឹង​ទាស់​នឹង​ការសម្រេច​របស់​តុលាការ​។​

​បុរស​ទាំង​នោះ​ស្ថិត​ក្នុង​ចំណោម​ជនជាតិ​បារាំង​ចំនួន ១២​នាក់​ ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រទេស​ស៊ី​រី​។ កាលពី​ខែ​កុម្ភៈ ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ធ្វើ​ការកាត់ទោស​។​

​រហូតមកដល់​ពេលនេះ ប្រទេស​បារាំង​មិនទាន់​មាន​ប្រតិកម្ម​អ្វី​ឡើយ​ទៅនឹង​សេចក្តីសម្រេច​កាត់ទោស​​ប្រហារជីវិត​របស់​តុលាការ​ក្នុង​ទីក្រុង​បា​ដា​ដ ប៉ុន្តែ​កាលពី​ខែ​កុម្ភៈ ប្រធានាធិបតី​បារាំង Emamanuel Macron ធ្លាប់​បាន​បដិសេធ​មិន​បញ្ចេញ​មតិ​អ្វី​ឡើយ ដោយ​គាត់​គ្រាន់តែ​លើកឡើង​ថា វា​គឺជា​បញ្ហា​អធិបតេយ្យភាព​របស់​អ៊ីរ៉ាក់​។​

​ចំណែក​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំង​ទៅលើ​ការកាត់ទោស​ក្រុម​ជនសង្ស័យ IS នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។

សកម្មជន​​​សិទ្ធិ​មនុស្ស​បាន​និយាយថា តុលាការ​ជារឿយៗ ពឹងផ្អែក​ទៅលើ​ភស្ថុតាង​​មិន​គ្រប់គ្រាន់ ឬ​ការសារភាព​ដែល​ធ្វើឡើង​ក្រោម​ការបង្ខិតបង្ខំ ឬ​ហិង្សា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×