Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត​ទៅ​បុក​រថយន្ត​កុងតឺន័រ​ពីក្រោយ ​បណ្ដាលឱ្យ​ឆេះ​​ នៅលើ​ស្ពាន​ព្រះ​មុនី​វង្សចាស់​

spot_img

​ភ្នំពេញ​ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ជោកជាំ​ បាន​បើក​រថយន្ត​កាមរី​បា​ឡែន យ៉ាងលឿន​ដូច​ហោះ ទៅ​បុក​គូទរថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ពី​ក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ភ្លើងឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​រថយន្ត​កុងតឺន័រ​បើក​បន្ត​ទៅមុខ​បាត់ស្រមោល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ នៅត្រង់​ចំណុច​លើ​ស្ពាន​មុនី​វង្ស​ចាស់ សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន​ក្រុងភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យដឹងថា ​នា​មុនពេល​កើតហេតុ​ខា​ង​លើ​គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែន​ពណ៌​ស​មួយ​គ្រឿង​ដែលបើក​ដោយ​បុរស​ម្នាក់​សង្ស័យ​គាត់​ស្រវឹងធ្លាក់ភ្នែក​។​ ធ្វើដំណើ​ពី​ខាង​ផ្លូវជាតិ​លេខ​១ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ឆ្ពោះ​ឡើង​ស្ពាន​ព្រះមុនីវង្ស​ចាស់ ខណៈ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅ​បុក​គូទ រថយន្ត​កុង​ទីន័​រមិន​ចាំ​ស្លាក​លេខ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្តខ្ទេច​មួយកំ​ណា​ត់​មុខ​យ៉ាងដំណំ​។ ​ចំណែក​រថយន្ត​កុង​ទីន័រ​មិន​បាន​ឈប់​ទេ ​ក៏​បើក​បន្តដំណើរ​ទៅមុខបាត់​តែ​ម្ដង​។​

​ពេលនោះ​គេ​ឃើញ​ម្ចាស់​រថយន្ត​ចុះ​មក​មើល​រថយន្ត​រួច​បាន​ឡើង​ចូល​ក្នុង​រថយន្ត​វិញ​ដើម្បី​បញ្ឆេះ​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ក៏​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង​។ ឃើញ​ដូច​ច្នោះ​ម្ចាស់​បាន​ដើរចេញ​ពី​រថយន្ត​គេចខ្លួនបាត់ ដោយ​បន្សល់​ទុកឲ្យ​រថយន្ត​ឆេះ យ៉ាង​សន្ធោ​សន្ធៅ​ធ្វើអោយ​ភ្ញាក់ផ្អើល​ដល់​ប្រជាជន​ធ្វើដំណើរ​តាមផ្លូវ​ឈប់​មើល​និង​ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​។​

​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ចំណុចកើតហេតុ​និង​បាន​ទាក់ទង​ទៅ​កម្លាំង​រថយន្ត​ពន្លត់អគ្គីភ័យ ចេញ​មក​មួយ​គ្រឿង​អន្តរាគមន៍​បាញ់​បន្លត់​ទើប​រលត់​ទាំងស្រុង​នៅវាលា​ម៉ោង​ជាង​២​យប់​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​។​ តែ​អ្វី​គួរឲ្យ​ស្ដោកស្ដាយ​នោះ​គឺ រថយន្ត​បាន​ឆេះ​ហ្មត់​នៅតែ​គ្រោងឆ្អឹង​តែ​ប៉ុណ្ណោះ​តែ​សំណាង​ដែរ​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ​។​ ក្រោយ​មក​រថយន្ត​ដែល​ឆេះ​ត្រូវបាន​សមត្ថកិច្ច​ស្ទួច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ៕​ ដោយ៖​កូឡាប​

 

spot_img
×