Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ Huawei មិន​ចង់​ឃើញ​រដ្ឋាភិបាល​ចិន​សងសឹក​នឹង Apple ​ទេ ព្រោះ​លោក​ចាត់​ទុក Apple ជា​គ្រូ​

spot_img

​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei លោក Ren Zhengfei បាន​ថ្លែងថា​វិធានការ​​សឹង​សឹក​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ក្រុមហ៊ុន Apple ទំនងជា​មិន​កើត​មាន​នោះទេ ហើយ​ប្រសិន​ជា​វា​កើត​ឡើង លោក​នឹង​ធ្វើ​ការប្រឆាំង​ទៅនឹង​វិធានការ​នោះ​។​

​លោក Ren Zhengfei បាន​ចាត់​ទុក​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិច Apple ជា​គ្រូ​ដែល​មាន​ការអភិវឌ្ឍន៍​ខ្លាំង ដូច្នេះ​ក្នុង​នាម​ជា​សិស្ស មិនគួរ​សងសឹក​នឹង​គ្រូ​ឡើយ​។ នេះ​ជា​ការ​ថ្លែង​របស់​លោក​នៅក្នុង​កិច្ច​សម្ភា​ន៍​ជាមួយ​ទូរទស្សន៍ Bloomberg Television នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

​នៅពេល​សួរ​ថា តើ​រដ្ឋាភិបាល​ចិន​គួរ​ធ្វើការ​សងសឹក​លើ Apple​ទេ លោក​បាន​ឆ្លើយថា លោក​នឹង​ធ្វើ​ការប្រឆាំង​ចំពោះ​រាល់​វិធានការ​ណាមួយ​ដែល​នឹង​ធ្វើ​ដោយ​ទីក្រុង​ប៉េកាំង​។​

​លោក​ថ្លែងថា “​ទី ១ វិធានការ​ប្រឆាំង​នឹង Apple នឹង​មិន​កើត​ឡើង​នោះ​ទេ​។ ទី ២ ប្រសិន​វា​កើតឡើង លោក​នឹង​ធ្វើ​ជា​មនុស្ស​ដំបូង​គេ​ប្រឆាំង​នឹង​វិធានការ​នោះ​។​

“Apple គឺជា​គ្រូ​របស់ខ្ញុំ​។ វា​មាន​ការអភិវឌ្ឍន៍​ខ្លាំង​មុន​យើង​។ ក្នុងនាម​ជា​សិស្ស តើ​ហេតុអ្វី​ខ្ញុំ​ត្រូវ​ប្រឆាំង​ជាមួយនឹង​គ្រូ​។ ខ្ញុំ​នឹង​មិន​ធ្វើ​វា​នោះទេ​”​។​

​លោក​ថ្លែងថា ពួក​យើង​នឹង​បាត់បង់​គោលដៅ​រីកចម្រើន ប៉ុន្តែ​ពួកយើង​នៅតែ​រីកចម្រើន​ទៅមុខ​។ ការតស៊ូ​ក្នុងស្ថានភាព​លំបាក វា​ឆ្លុះ​បញ្ជាំង​ឲ្យឃើញ​ពីភាព​អស្ចារ្យ​របស់​យើង​។​

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋភិបាល​អាមេរិច​បាន​ដាក់បញ្ជូល Huawei ក្នង​បញ្ជីខ្មៅ ដែល​មិន​អាច​អោយ​ក្រុមហ៊ុន​អា​មេ​រិច​ណាមួយ​ធ្វើ​ជំនួញ​ជាមួយ​បានឡើយ ហើយ​ជា​លទ្ធផល ក្រុមហ៊ុន Google របស់​អា​មេ​រិច​បានប្រកាស​ផ្តាចទំនាក់ទំនង​ជាមួយ Huawei​។ ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដែលជា​អ្នក​ផ្គត់​ផ្គង​ដ៏​សំខាន់​របស់ Huawei ក៏​បាន​ប្រកាស​ឈប់​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​យក្ស​នោះ​
​ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×