Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រាំ ក្លាយជា​មេដឹកនាំ​ទី​១ ​ដែល​បាន​ជួប​ព្រះ​ចៅ​អធិរាជ្យ​ជប៉ុន​ថ្មី​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ក្លាយជា​មេដឹកនាំ​បរទេស​ទី ១ ដែល​បាន​ជួប​ជាមួយ​យ​នឹង​ព្រះ​ចៅ​អធិរា​ជ្យថ្មី​របស់​ជប៉ុន​ព្រះនាម Naruhito​។​

​ការ​ទស្សនា​នៅ​វាំង​របស់​ជប៉ុន​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ក្រោយ​ពេល​លោក​ដូណាល់ ត្រាំ បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សោ​រ៍ ដោយ​បាន​ចំណាយពេល​ចុង​សប្តាហ៍​លេង​កូន​ហ្គោល ញាំ​អាហារ​ជុំគ្នា និង​មើល​កីឡា​សូ​ម៉ូ ជាមួយ​មេដឹកនាំ​ជប៉ុន អា​ប៊េ ហ្ស៊ីន​ហ្ស៊ូ​។​

​សូមបញ្ជាក់​ថា ក្រោយពេល​ជួប​ពិភាក្សា​ជាមួយនឹង​ព្រះ​ចៅ​អធិរាជ្យ​ជប៉ុន​រួច លោក ត្រាំ​នឹងធ្វើ​កិច្ចប្រជុំ​កំពូល​​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ជប៉ុន អា​ប៊េ ហ្ស៊ី​ន​ហ្ស៊ូ និង​ពិសារ​អាហារ​ពេល​ថ្ងៃ​ត្រង់​ជាមួយគ្នា មុន​ពេល​ពួកគេ​ធ្វើ​ស​ន្និសិទ​កាសែត​។​

​សូម​រំលឹក​ផងដែរ​ថា ព្រះ​ចៅ​អធិរាជ្យ​ជប៉ុន Naruhito ទើបតែ​បាន​ឡើងគ្រងរាជ្យសម្បត្តិ​រយៈពេល ៣​សប្តាហ៍​ប៉ុណ្ណោះ ដែល​ការ​ស្នង​នេះ​កើតឡើង ក្រោយពេល​ព្រះ​បិតា​របស់​ព្រះអង្គ​បាន​ដាក់​រាជ្យសម្បត្តិ​ដោយសារ​បញ្ហា​សុខភាព​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ Channelnewsasia​

spot_img
×