Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​នារី 2 នាក់​ ដែល​ជួញដូរ​គ្រឿងញៀន​មួយចំនួនធំ​នៅក្នុង​ហាង​កាត់ដេរ​សំលៀក​បំពាក់​មួយ​

spot_img

​ភ្នំពេញ ​៖ នារី​២​នាក់ ត្រូវ​ចាប់ខ្លួន និង​ដកហូត​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​សរុប​២២​កញ្ចប់​តូច​ធំ និង​វត្ថុតាង ពាក់ព័ន្ធ​គ្រឿង​ញៀន​មួយចំនួនធំ​។ មេក្លោង​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការ​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ខណ្ឌ​ឫស្សីកែវ ឃាត់ខ្លួន​នៅក្នុង​ផ្ទះ​កាត់​ដេរ​សំលៀក​បំពាក់​មួយកន្លែង នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃអាទិត្យ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ផ្ទះ​លេខ​៣៦ (​យីហោ រចនា កាត់ដេរ​សំលៀកបំពាក់​) តាមផ្លូវ​បេតុង​លេខ​៩៣ ក្រុម​១៤ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

នគរបាល​ខណ្ឌ​ឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ហ៊ុម ពៅ ភេទ​ស្រី អាយុ​២៥​ឆ្នាំ និង​ជន​ស្ស័​យ​ទី​២- ឈ្មោះ ហ៊ឹម ជូរ ភេទ​ស្រី អាយុ​៣១​ឆ្នាំ​។

បន្ទាប់ពី​សមត្ថកិច្ច​នគ​រ​បាល ធ្វើការ​ឃាត់ខ្លួន​នារី​២​នាក់ និង​ឆែកឆេរ​រកឃើញ​វត្ថុតាង​ដូចជា ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​២២​កញ្ចប់ (​ក្នុងនោះ​មាន​៦​កញ្ចប់​ធំ​), ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន ចំនួន​២​គ្រឿង​, ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​មន្ទីរ​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×