Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាតុភូត​ធម្មជាតិ​រន្ទះ​បាញ់ បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ០២​នាក់​

spot_img

​ខេត្ត​កំពង់ឆ្នាំង​ ៖ ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ថ្នល់ ឃុំ​ពេជច​ង្វា​រ ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង មាន​ធ្លាក់​ភ្លៀង​ហើយ​ក៏​មាន​ករណី​រន្ទះបាញ់ បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ០២​នាក់​ជា​ភេទ​ប្រុស ក្នុង​ពេល​ទៅ​ឃ្វាល​ក្របី នៅ​ចំណុច​ភូមិ​ខ្សាច់​ហា​ប ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា បុរស​ទាំង​២​មានឈ្មោះ សាន ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ នៅ ភេទ​ប្រុស អាយុ ២២​ឆ្នាំ​។​

ជនរងគ្រោះ​ទាំង​ពីរ​នាក់ មាន​ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ព្រោះ​នៅពេល​កើតហេតុ​អ្នក​ទាំង ២ បាន​ដេញ​ក្របី​ទៅ​ឃ្វាល​នៅ​តំបន់​នោះ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×