Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ប្រកាស​រក​ជនល្មើស 6 នាក់​បន្ថែមទៀត ដែល​វាយ​ជនរងគ្រោះ​ឱ្យ​បែក​ក្បាល​ធ្ងន់ធ្ងរ​

spot_img

(​បន្ទាយមានជ័យ​)៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី 27 ខែ​ឧសភា​នេះ​បានប្រកាស​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ ចំនួន​៦​នាក់​ទៀត ដែល​កំពុង​រត់គេចខ្លួន ពី​សំណាញ់​ច្បាប់ ចំណែកឯ​បក្ខពួក 2​នាក់​ទៀត​បាន​ចាប់ខ្លួន​រួចហើយ សរុប​ទាំងអស់ 8 នាក់​ក្នុង​បទល្មើស​ប្រើ​អំពើហិង្សា​វាយ​ជនរងគ្រោះ​បណ្ដាលឲ្យ​របួស​ក្បាល​ធ្ងន់ធ្ង​ររហូត​ដល់​បញ្ជូន ទៅ​ជា​បាល​នៅ​ក្រៅប្រទេស​។​

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ សូម​ជម្រាប​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ទាំងអស់​មេត្តា​ជ្រាប​ថា ៖ ជនសង្ស័យ​ទាំង​០៦​នាក់ ដែល​មាន​ភ្ជាប់​ជាមួយ​រូបថត​ខាងក្រោម​ស្រាប់ ជា​ក្រុម​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ ពីបទ​៖ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា ២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដោយ​ក្រុម​ជនសង្ស័យ​ទាំងអស់នេះ បាន​វាយ​ដោយ​វត្ថុ​រឹង​មក​លើ​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​ចុះ​ប្រតិបត្តិការ បណ្ដាលឲ្យ​រងរបួស​ផ្នែក​ក្បាល​ខាងឆ្វេង​យ៉ាង​ធ្ងន់ធ្ងរ រហូត​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ដើម្បី​វះកាត់​លលាដ៍ក្បាល​យក​ឈាមកក​ចេញពី​ខួរក្បាល ។ ក្រោយពី​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រួច កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការស្រាវជ្រាវ ឃាត់ខ្លួន​បាន​ចំនួន​០២​នាក់ ចំណែក​ជនសង្ស័យ ចំនួន​០៦​នាក់​ទៀត​បាន​រត់គេច​ខ្លួន ។​

​ក្នុងនាម​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ សូម​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច​ទាំងអស់ សូមជួយ​សហការ​តាម​ចាប់​ជនសង្ស័យ​ដែល​មាន​ភ្ជាប់​រូបថត​ជាមួយ​ស្រាប់ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម មេត្តា​ជួយ​សហកា​របើ​បាន​ឃើញ​ជនសង្ស័យ ដូច​មាន​រូបថត​ខាងក្រោម សូម ជួយ​រាយការណ៍​ជូន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ។​

បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មាន​សង្ឃឹម​យ៉ាង​មុតមាំ​ទុកជាមុន ចំពោះ​កិច្ចសហការ​ពី​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ​៕​ ​ដោយ​៖​កូឡាប​

spot_img
×