Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់! នាងសម្រេចចិត្តបង្ហាញ​របួស​ជាំ​​ទាំង​ដុំៗ​ស្ទើរ​សព្វ​ប្រាណ ដោយ​​ស្នា​ដៃ​​ប្តី​​កំណាច ដើម្បី​ឲ្យ​អ្នក​​ផង​​បាន​​​ឃើញ​​ថា​​វា​​សាហាវ​​ប៉ុនណា!

spot_img

​វា​ជា​រឿង​គួរ​ស្លុតរន្ធត់ ដែល​សង្គម​បច្ចុប្បន្ននេះ ស្ត្រី​ជាច្រើន​បាន​កំពុង​រង​ទទួល​ការឈឺ​ចាប់ពី​អំពើហិង្សា​ក្នុង​គ្រួសារ ។ ស្ត្រី​ភាគច្រើន​បាន​សម្ងំ​លាក់​ទុក្ខ​របស់ខ្លួន និង​ព្យាយាម​រក្សា​ទំនាក់ទំនង​ជីវិត​គូ​ឲ្យ​នៅ​គង់វង្ស ។ ហើយ​អ្នក​ខ្លះទៀត ក៏​ចង់​ប្រាប់​អ្នកដទៃ​បានដឹង​អំពី​រឿងរ៉ាវ​អំពើ​ហិ​ស្សា​នេះ ប៉ុន្តែ ដោយ​ខ្លាច​ពេក ក៏​មិន​ហ៊ាន​ធ្វើ ឬ និយាយ​អ្វីៗ ។​

​ទោះយ៉ាងណា ស្ត្រី​ម្នាក់​ឈ្មោះ Nuel Raynes ដែល​ពុំ​អាច​សម្ងំ​បៀមទុក្ខ​នេះ​តទៅទៀត ក៏​សម្រេចចិត្ត​ទម្លាយ​រឿងរ៉ាវ​របស់ខ្លួន ដើម្បី​ឲ្យ​ពិភពលោក​បានដឹង​អំពី​ការប្រើ​អំពើហិង្សា​ពី​មិត្ត​ប្រុស (​ដែល​ឥឡូវនេះ​ចែកផ្លូវ​គ្នា​) មកលើ​ទាំង​រាងកាយ និង​ផ្លូវចិត្ត​របស់​នាង ។​

​នាង​បាន​ចែករំលែក​បទពិសោធន៍​ដ៏​រន្ធត់​របស់​នាង ដែល​ស្ថិតក្នុង​កណ្តាប់ដៃ​អតីត​មិត្ត​ប្រុស​របស់​នាង ដែល​បាន​ប្រើ​អំពើហិង្សា​មកលើ​រូបនាង​ឥត​ស្រាក​ស្រា​ន ។ តាម​នាង នោះ​ជម្លោះ​តូច​តែង​ក្លាយជា​ហិង្សា ព្រោះតែ​មិត្ត​ប្រុស​របស់​នាង ខ្វះ​ការអត់ធ្មត់​ខ្លាំង ។​

​ទោះបី​ពួកគេ​មានកូន​ម្នាក់​ជាមួយគ្នា តែ Reyes អះអាងថា មិត្ត​ប្រុស​របស់​នាង​តែង​ធ្វើ​បាបចិត្ត និង​វាយ​ដុំ​ច្រំ​ធាក់​នាង​ជារឿយៗ ។ ប៉ុន្តែ នាង​បាន​ខាំមាត់​អត់ធ្មត់​គ្រប់យ៉ាង​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ព្រោះ​នាង​ចង់​រក្សា​ទំនាក់ទំនង​នឹង​កូន​របស់​ពួកខ្លួន ។​

​ហេតុនេះ នាង​ចង់​ចែករំលែក​បទពិសោធន៍​នៃ​ការឈឺចាប់​គ្រប់បែប​យ៉ាងនេះ ឲ្យ​អ្នកផង​បានដឹង និង​បង្កើន​ការយកចិត្តទុកដាក់ ចំពោះ​អំពើហិង្សា​ប្រឆាំងនឹង​ស្ត្រី កុំ​ឲ្យ​កើតមាន​អភ័ព្វ​ដូចជា​រូបនាង ៕​

spot_img
×