Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អន្ទាក់​លាក់​ទុក​ចោល​ចំនួន​១០០​ខ្សែ​អន្ទាក់ ក្នុង​ដែនជម្រក​សត្វ​សៀម​ប៉ាង​

spot_img

​ស្ទឹងត្រែង ​៖ ​មន្ត្រី​ឧទ្យាន​នុរ​ក្ស​ដែន​ជម្រក​សត្វ​សៀម​ប៉ាង និង​សៀម​ប៉ាង​លិច ខេត្ត​ស្ទឹងត្រែង បាន​ចុះ​ល្បាត ក្នុង​ព្រៃ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​សត្វព្រៃ ជីវៈចម្រុះ​គ្រប់​ប្រភេទ បាន​ប្រទះឃើញ​អន្ទាក់​លាក់​ទុក​ចោល​ក្នុង​ព្រៃ​មាន​អន្ទាក់​ជ្រូកព្រៃ​ចំនួន​ ៣៧ ​ខ្សែ​អន្ទាក់ និង​អន្ទាក់​មាន់ព្រៃ​ចំនួន ​៨៩​ ខ្សែ​អន្ទាក់​។​

​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី ២៧ ខែ​ឧសភា​នេះ​បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ថា​ ​នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ ២០​ត​២០១៩ មន្ត្រី​ឧទ្យាន​នុរ​ក្ស​ដែន​ជម្រក​សត្វ​សៀម​ប៉ាង និង​សៀម​ប៉ាង​លិច ខេត្តស្ទឹងត្រែង​ចំនួន​៣​នាក់ បាន​ចុះ​ល្បាត ដោយ​ឆ្លងកាត់​កំណាត់​ផ្លូវ​ដ៏​លំបាក​ក្នុង​ព្រៃ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​សត្វព្រៃ ជីវៈចម្រុះ​គ្រប់​ប្រភេទ​។ ជា​លទ្ធផល ក្រុមមន្ត្រី​ឧទ្យានុ​រក្ស បាន​ប្រទះ​ឃើញ​អន្ទាក់​លាក់​ទុក​ចោល​ក្នុង​ព្រៃ​មាន​អន្ទាក់​ជ្រូកព្រៃ​ចំនួន​៣៧​ខ្សែ​អន្ទាក់ និង​អន្ទាក់​មាន់ព្រៃ​ចំនួន​៨៩​ខ្សែ​អន្ទាក់ ហើយ​បាន​ប្រមូល​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​សៀម​ប៉ាង​។​

​សូម​និយាយ​ថា​ទេ​ចំពោះ​សាច់​សត្វព្រៃ និង​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ព្រៃឈើ​យើងទាំងអស់គ្នា​៕​ ដោយ ​៖ ​កូឡាប​

spot_img
×