Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​អង្គកា​រ​ដៃគូ និង​សប្បុរសជន ជួយ​សាងសង់​អគារសិក្សា នៅ​តាម​សាលារៀន ដែល​កំពុង​ខ្វះ​

spot_img

​ខេត្ត​ស្វាយរៀង​៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​ការអំពាវនាវ​អំពាវនាវ​ដល់​អង្គការ​ដៃគូ​ជាតិ​អន្តរជាតិ សប្បុរសជន នានា​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស មេត្តា​បន្ត​ការជួយឧបត្ថម្ភ​ក្នុង​ការសាងសង់​អគារសិក្សា និង​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ​បន្ថែមទៀត​ដល់​សាលារៀន​កំពុង​ខ្វះ​អគារសិក្សា​ដើម្បី​ដោះស្រាយ​សំណូមពរ​ក្នុង​ការសិក្សា​រៀនសូត្រ​របស់​សិស្ស​សិស្សានុសិស្ស​ដែល​កំពុង​មាន​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​លោក​អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​ធ្វើ​ការអំពាវនាវ​ដូច​ច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារសិក្សា​ថ្មី​មួយ​ខ្នង​កម្ពស់​២​ជាន់​មាន​៦​បន្ទប់​របស់​សាលាបឋមសិក្សា​ចារ​ស្ថិតនៅ​ភូមិ​ស្វាយ​មីង ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រំ​ខេត្ត​ស្វាយរៀង​ដែល​ជា​អំណោយ​របស់​អង្គការ​ឆាល​ហ្វាន​កម្ពុជា​(child fund cambodia)​ហើយ​ពិធី​នេះ​ក៍​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​លោក ចាន់ ណារិន ប្រធាន​កម្មវិធី​របស់​អង្គការ​ឆាល​ហ្វាន់​កម្ពុជា អស់លោក លោកស្រី​ជា ប្រធាន អនុប្រធាន​មន្ទីរ​នានា​ដែល​មាន​ការពាក់ព័ន្ធ លោកគ្រូ​អ្នកគ្រូ សិស្ស សិស្សានុសិស្ស លោក​មេ ឃុំ លោក​អភិបាលរង​ស្រុក​ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​លោក តូច ប៉ូ​លី​វ៉ា ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ឆាល​ហ្វាន​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​អគារសិក្សា​ថ្មីស្រឡាង​នាពេលនេះ ហើយ​ក្រៅពី​យើង​ក៏​នៅ​មាន​អំណោយ​ពី​សប្បុរសជន អង្គការ​ជាតិ អន្តរជាតិ និង​អង្គការ​ដៃគូរ​មួយចំនួនទៀត​ដូចជា ៖ អង្គការ​តា​ប៊ី​ថា អង្គការ​ខេ​ម អង្គការ JHP ជាដើម​។ ដោយឡែក​អង្គការ​ឆាល​ហ្វាន​កម្ពុជា​ប្រចាំ​ខេត្ត​ស្វាយរៀ​ង​បាន​ប្រតិបត្តិ​ការជួយ​ខេត្ត​ចាប់តាំងពី​ឆ្នាំ​២០០៧​រហូតមកដល់​ពេលនេះ​ទទួលបាន​សមិទ្ធិ​ពល​ដែល​ជាទី​មោទនៈ​ហើយ​ម្យ៉ាងទៀត​ក៍បាន​ជួយ​ដល់​វិស័យ​អប់រំ​ក្នុង​ខេត្ត​រួមមានៈ ការជួសជុល​អគារសិក្សា និង​ការកសាង​អគារសិក្សា​ថ្មី សាងសង់​បណ្ណាល័យ បង្គន់​អនាម័យ កន្លែង​សម្អាត​ដៃ ព្រមទាំង​ការផ្តល់ជូន​នូវ​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ជាច្រើន​កន្លែង​ផងដែរ​ទោះបី​មាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា សប្បុរសជន អង្គការ​ជាតិ អន្តរជាតិ អង្គការ​ដៃគូរ​នានា​យ៉ាងណាក៏ដោយ ប៉ុន្តែ​យើង​នៅ​ជួប​បញ្ហា​ជាច្រើន​ក្នុង​នោះ​អគារសិក្សា​មួយ​ចំនួន​កំពុងតែ​ទ្រុឌទ្រោម មិន​អាច​ឲ្យ​សិស្ស​ចូលរៀន​បាន​នៅ​តាម​សាលារៀន​មួយចំនួន​ទៀត កំពុង​ខ្វះខាត​អគារសិក្សា​ជាដើម​។​

​សូម​បញ្ជាក់​ផង​ដែរ​ថាៈ​នៅ​ប្រទេស​កម្ពុជា​អង្គការ​ឆាល​ហ្វាន​បាន​ចាប់ផ្តើម​ការងារ​រ​បស់​ខ្លួន​កាលពី​ឆ្នាំ​២០០៧​ហើយ​កំឡុងពេល ១ ទសវត្សរ៍​នេះ​ឆាល​ហ្វាន​បានធ្វើឱ្យ​ជីវិត​រស់នៅ​របស់​កុមារជា​ង​២​សែន​នាក់​រួមទាំង​គ្រួសារ​របស់​ពួកគេ​ប្រែប្រួល​ប្រសើរឡើង​ជា​រៀងរាល់ឆ្នាំ​ដោយ​ធ្វើ​ការសហការ ការងារ​ជា​ដៃគូ​ជាមួយ​កុមារ​សហគម​ន៍​និង​ស្ថាប័ន​ក្នុង​ស្រុក​ដើម្បី​បង្កើត​ឲ្យមាន​ការអភិវឌ្ឍ​ន៍​ដែល​ស្ថិតស្ថេរ​យូរអង្វែង​ឆ្លើយតប​ផ្នែក​មនុស្ស​ធ​ម៍​ទៅ​នឹង​គ្រោះមហន្តរាយ​និង​ការលើកកម្ពស់​សិទ្ធិ​របស់​កុមារ គម្រោង បច្ចុប្បន្ន​ក៏​ដូចជា​គម្រោង​ពីមុនៗ​ត្រូវបាន​អនុវត្ត​នៅតាម​តំបន់​ជនបទ​នៃ​ខេត្ត​ស្វាយរៀង ក្រចេះ និង​បាត់ដំបង ព្រម​ទាំង​នៅ​ជាយ​រាជធានី​ភ្នំពេញ​ផង​ដែរ​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​សហគម​ន៍​ដែល​ក្រីក្រ​ជា​ពិសេស​កុមារ​។​


​ការេួម​គ្នា​កសាង​នូវ​អគារសិក្សា​នេះ​ក៏​ជា​កិច្ចខិតខំ​បន្ថែម​មួយទៀត​នៅ​ក្នុង​ទិសដៅ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ដើម្បី​លើកកម្ពស់​សិទ្ធិ​របស់​កុមារ​ក្នុង​ការទទួល​បាន​ការ​អប់រំ ដែល​មាន​គុណភាព ហើយ​សាលារៀន គឺ​ជា​គោល​គំនិត​នៃ​ការ​ង្ហា​ញ​ពី​ការ​រ​អប់រំ​ដែល​មាន​គុណភាព​ជា​មួយ និង​ភាពម្ចាស់ការ​កាន់តែ​រឹងមាំ​នៅ​ថ្នាក់មូលដ្ឋាន និង​ភាព​ជា​អ្នកដឹកនាំ​ដែល​មាន​លក្ខណៈ​ឆ្លើយតប ដើម្បី បព្ជ្រាប​ឥទ្ធិពល​ជា​បន្តបន្ទាប់​ទៅលើ​តួអង្គ​សំខាន់ៗ​នៅក្នុង​ប្រទេស កម្ពុជា​អោយ​គាំទ្រ​ដល់​សាលា​រដ្ឋ​ដែល​ទាំងនេះ​ជា​ការបង្ហាញ​នូវ​គំរូ អភិបាលកិច្ច​ល្អ​បទដ្ឋាន​វិជ្ជា្ជជីវៈ​ខ្ពស់ និង​បទដ្ឋាន​សិក្សា​ដែល​មាន​គុណភាព​ខ្ពស់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​បំផុត​។ នៅ​ក្នុង​ការរួម​គ្នា​បង្កើត​នូវ​សាលារៀន​ថ្មី​នេះ​រដ្ឋាភិបាល អង្គការ ជា​ដៃគូរ​មាន​អង្គការ​ខេ​ប សហគមន៍ និង​សមាជិក​សម្ព័ន្ធ​បាន​ចែករំលែក​ធនធាន​ជាមួយគ្នា ហើយ​បាន​ពង្រីក​ឱកាស​សម្រាប់​កុមារ និង​យុវជន​នៅតាម​តំបន់​ជនបទ ដាច់ស្រយាល​ឲ្យមាន​ភាព​ប្រកួតប្រជែង​ភាព​ស៊ាំ ព្រមទាំង​សមត្ថភាព​កាន់តែ​ខ្ពស់​៕ វ៉ៃកូ​

spot_img
×