Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់ និង​ខ្មែរ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នៅ​ឆ្នេរ​អូ​ឈើទាល​

spot_img

កំពត​ ៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពត នៅ​​ថ្ងៃទី​២៧​ឧសភា​២០១៩​នេះ បានឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​កំពត​និង​ខេត្ត​ព្រះសីហនុ បាន​សហការ​ខ្លួន​ជនជាតិ​ចិន​ពីរ​នាក់​និង​ជនជាតិខ្មែរ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ពេល​ថ្មីៗ​នេះ​ដែល​បាន​រត់​ទៅ​លាក់ខ្លួន​នៅ​ទឹកដី​ខេត្ត​កំពត​។​

​បញ្ជាការដ្ឋាន​បានឲ្យដឹងថា នៅវេលា​ម៉ោង​១៩​និង​១៥នាទី ថ្ងៃទី​២៦ ​ឧសភា​២០១៩ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កំពត បាន​សហការ​ជាមួយ​ខេត្ត​ព្រះសីហនុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣នាក់​មាន​ឈ្មោះ ដូចខាងក្រោម​៖

1-LIU SHENG ភេទ ប្រុស ជនជាតិ ចិន អាយុ 30​ឆ្នាំ មុខរបរ លក់​នំប៉័ង​

2-XU JUN JUN ភេទ​ស្រី ជនជាតិ ចិន អាយុ 32​ឆ្នាំ និង​

3-​អ័រ ប្រុស ភេទ ប្រុស អាយុ 20 ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​របង​ក្រាស ឃុំ​កំពង់ត្រាច​ខាងកើត ស្រុកំ​ពង់​ត្រាច ខេត្ត​កំពត និង រថយន្ត​ម៉ាក​ហាយ​លែ​ន​ឌើ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA 6145 នៅ​ចំណុច​គល់ស្ពាន​ព្រែក​កំពង់បាយ ស្ថិតក្នុង​ភូមិ​កំពង់បាយ​ខាង​ត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត​។​

​សមត្ថកិច្ច​អាវុធហត្ថ​បានបញ្ជាក់​ថា​ការចាប់ខ្លួន​ជនល្មើស​ទាំង ៣ នាក់​ខាងលើ​នេះ ​ពាក់ព័ន្ធ​អំពីករណីឃាតកម្ម​កាលពី​វេលា​ម៉ោង ១៧​និង​១៥​នាទី ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុចឆ្នេរ​អូរ​ឈើទាល សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​បច្ចុប្បន្ន ជនសង្ស័យ​និង វត្ថុតាង បាន​ប្រគល់​ជូន​កម្លាំង​ជំនាញ អ​ហ ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ ដោយ​៖​កូឡាប​

spot_img
×