Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសពីរនាក់ស្លាប់ម្នាក់ ​និង​រងរបួស​ធ្ងន់ម្នាក់ ​ដោយសារ​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ យុវជន​ម្នាក់បាន​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង និង​យុវជន​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ដោយសារ​ជិះ​ម៉ូតូ មិន​ប្រយ័ត្ន​បុក​គូទរ​យន្តពីក្រោយ​លាន់​ដូច​រន្ទះ​ទាំង​កណ្តាលរាត្រី ។​

​ហេតុការណ៍​នេះ​នៃ​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១ រំលង​អាធ្រាត​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតក្នុង​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយរៀង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​។​

​សមត្ថកិច្ច​នគរបាល ក្រុង​ស្វាយរៀង​បានឲ្យដឹងថា មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើងរវាងរថយន្ដ និងម៉ូតូព្រលះ​គ្នា​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និង​យុវជន​ម្នាក់​ទៀត​របួសធ្ងន់ ត្រូវបាន​បញ្ជូនៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ខេត្ត​។ សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា រថយន្ដ​ដែល​ម៉ូតូ​បុក​ពីក្រោយ មិន​ស្គាល់​ម៉ាក​នោះ​ទេ គ្រាន់តែ​ដឹងថា ជា​រថយន្ដប្រភេទ​ដឹកទំនិញ​ធុន​ធំ បើកបរ​ពី​លិច​ទៅ​កើត ក្រោយ​កើតហេតុ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បើក​រត់គេច​ពី​កន្លែងកើតហេតុបាត់​ស្រ​ម៉ោល​។​

​ចំណែក​ម៉ូតូ​ម៉ាក្ស ហុងដា PCX ពណ៌ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង ១ O ៤៨៤៩ (​ផ្លាក​លេខ​ក្លែងក្លាយ​) បើកបរ​ដោយ​ឈ្មោះ វ៉ោន សំណាង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរកម្មករ​រោងចក្រ រស់នៅ​ភូមិប្រសូត្រ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង មិន​ពាក់​មួកសុវត្ថិភាព​+​គ្មាន​កញ្ចក់​មើល​ក្រោយ បើកបរ​ពី​លិច​ទៅ​កើត (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ម៉ូតូ​ខូចខាត​ធ្ងន់ និង​អ្នករួមដំណើរ​ឈ្មោះ យស់ វ៉ាន់ណេត ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ភូមិ ពោធិ៍​វង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង មិន​ពាក់មួក​សុត្ថិភាពរងរបួស​ធ្ងន់ (​បាក់​ជើងឆ្វេង​)​។​

​បច្ចុប្បន្ន​មធ្យោបាយ រក្សាទុក​នៅ​អធិការ​ក្រុង​ស្វាយរៀង រីឯ​អ្នក​របួស សម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង សាកសព​ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ វ៉ៃកូ​

spot_img
×