Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលចូលនិវត្តន៍​ម្នាក់ លោត​សម្លាប់ខ្លួនពីលើ​អគារក្នុងមន្ទីរពេទ្យ​រុស្ស៊ី​

spot_img

​ភ្នំពេញ ​៖ មន្ត្រីនគរបាល​ចូលនិវត្តន៍​ម្នាក់ នៃ​នាយកដ្ឋាន​សុខាភិបាល​ក្រសួង​មហាផ្ទៃ បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​លោត​ពីលើ​អគារ​ពិនិត្យ​ជំងឺ​ទូទៅ​ជា​ន់ទី​៤ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យរុស្ស៊ី​) បណ្តាលឱ្យ​រងរបួស​ធ្ងន់ និង​បាន​ស្លាប់​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​រុស្ស៊ី នៅវេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ខណ្ឌ​ចំការមន​បានឱ្យដឹងថា សព ឈ្មោះ លា​វ វ​ណ្ណារិន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​២២០E3 ផ្លូវ​ព្រះសីហនុ ភូមិ​៨ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ​មន្ត្រីនគរបាល នាយកដ្ឋាន​សុខាភិបាល​ក្រសួងមហាផ្ទៃ​ (​ចូលនិវត្តន៍​)​។​

តាម​ការបំភ្លឺ​ពី​សន្តិសុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹង​ថា​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ខ្លួន​កំពុង​ដើរ​ប្រចាំការ​នៅក្នុង​មន្ទីរពេទ្យ​ពេល​ដើរមក​ដល់​ចំណុច​អគារ​ពិនិត្យ​ជំងឺ​ទូទៅ ពេលនោះ​ក៏​ឃើញ​ជនរងគ្រោះ​ខាងលើ កំពុង​ឈរ​និយាយ​ទូរស័ព្ទ​នៅ​អគារ​ជាន់​ទី​៤ ហើយ​បាន​លោត​ទម្លាក់ខ្លួន​ពីលើ​អគារ​នោះ មក​ជាន់​ក្រោម​ផ្ទាល់​ឥដ្ឋ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ បន្ទាប់មក​មាន​ក្រុម​គ្រូពេទ្យ និង​សន្តិសុខ​បាន​លើក​ជនរងគ្រោះ​(​សព​) ដាក់​លើ​ប្រង់​ការបញ្ជូន​ទៅ​សង្គ្រោះ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត។​

​តាម​ការបំភ្លឺ​របស់​ប្រពន្ធ​ជនរងគ្រោះ និង​កូនស្រី ប​បានឱ្យដឹងថា​ជនរងគ្រោះ​មាន​ជំងឺសរសៃប្រសាទ​រយៈពេល​ជាង​មួយ​ឆ្នាំ​មកហើយ ព្រមទាំង​បាន​មក​បើក​ថ្នាំពេទ្យ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន​៣​ទៅ​៤​លើក​ហើយ លុះ​នៅ​ព្រឹក​កើតហេតុ​កូនស្រី បាន​ជូន​ជនរងគ្រោះ មក​មន្ទីរពេទ្យ​ដើម្បី​បើក​ថ្នាំ រួច​ក៏​ចេញ​ទៅ​ធ្វើការ​បាត់ទៅ ចំណែក​ជនរងគ្រោះ​បាន​ដើរចូល​ទៅក្នុង​មន្ទីរពេទ្យ​ម្នាក់ឯង រហូតដល់​ម៉ោង​កើតហេតុ​ក៏​មាន​ខាង​មន្ទីរពេទ្យ​ទូរស័ព្ទ​មក​ថា ឪពុក​ខ្លួន​បាន​លោត​ពីលើ​អគារ​ជាន់​ទី​៤ ចុះមក​ក្រោម​រងរបួស​ធ្ងន់ធ្ងរ ក៏​ចូល​សង្គ្រោះបន្ទាន់​។​

​យោង​តាម​ការសន្និដ្ឋាន​របស់​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ រាជធានី​ភ្នំពេញ និង​តាម​ការបញ្ជាក់​របស់​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច្ច័យ​រាជធានី​ភ្នំពេញ​ថា ជនរងគ្រោះ បាន​ស្លាប់​ដោយសារ​ប៉ះទង្គិច​ក្បាល និង​ខ្លួនប្រាណ​ធ្ងន់ធ្ងរ​៕​ ​ដោយ​៖​កូឡាប​

spot_img
×