Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ​៨៧ ​ខ្នង ​នៅ​ស្រុក​រមាស​ហែក ​រង​ការខូចខាត​ដោយ​សារ​ខ្យល់​ន្ត្រា​ក់​លាយឡំ​និង​ភ្លៀង​មួយ​មេ​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៨៧​ខ្នង ក្នុងនោះ​ផ្ទះ​ស័ង្កសី​ ១១​ខ្នង ​ផ្ទះក្បឿង​ ៧៦​ខ្នង​ បាន​រង​ការខូចខាត​និង​បណ្តាលអោយ​រង​គ្រោះថ្នាក់​ដល់​មនុស្ស​ម្នាក់​ក្នុង​ហេតុការណ៍​ផងដែរ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ធម្មជាតិ​ខាងលើនេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី ២៥ ខែ​ឧសភា​ឆ្នាំ​២០១៩​វេលា​ម៉ោង ១៦និង៤៥​នាទី​។​

​បើ​យោង​តាម​សមត្ថកិច្ច​បាន​អោយដឹង​ថា ​៖ ​របើក​ដំបូល ៨៤ ​ខ្នង​ផ្ទះ​

– លោត​ចេញ​ពី​ជើង​តម្កល់ ២ ខ្នង​ផ្ទះ​

– រលំ​ខូចខាត​ទាំងស្រុង ១ ខ្នង​ផ្ទះ​។​

​ប្រភព​ខាងលើ​បានអោយដឹង​ទៀត​ថា ​៖ ​នៅក្នុង​ស្រុក​រមាស​ហែក​មាន​ឃុំ​ចំនួន​៤​ដែរ​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នោះ​ទី​១.​ឃុំ​ត្រពាំង​ស្ដៅ​ ​របើក​ដំបូល​ចំនួន​ ៨០​ខ្នង​​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៧៩​ខ្នង និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ស្ដៅ​ ១​ខ្នង​។​

– លោត​ចេញ​ពី​ជើង​តម្កល់​ ២ ខ្នង​។​

២.​ឃុំអណ្ដូង​ពោធិ៍​ ​ចំនួន ៣ ខ្នង​របើក​ដំបូល​ ២​ខ្នង ផ្ទះ​ស័ង្កសី​ ១ខ្នង​ក្បឿង​ ១​ខ្នង​និង​ខូចខាត​ទាំងស្រុង​ចំនួន​ ១​ខ្នង ​ផ្ទះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ ៦×៩ម៉ែត្រ​។​

៣.​ឃុំ​ម្រាម​ ​របើក​ដំបូល​មួយ​ខ្នង​ផ្ទះ​ស័ង្កសី​។​

៤.​ឃុំ​កំពង់ត្រាច​ ​របើក​ដំបូល​មួយ​ខ្នង​ផ្ទះ​ស័ង្កសី​។​

-​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ​មាន​រងគ្រោះថ្នាក់​មនុស្ស​ម្នាក់​ឈ្មោះ​ឡុង ចាន់ឌឿ​ន ភេទ ស្រី​អាយុ ៥០​ឆ្នាំ​ នៅ​ភូមិ​ស្វាយប៉ោ​ ឃុំ​ត្រពាំង​ស្ដៅ ត្រូវ​ស័ង្កសី​ធ្លាក់​លើ​បណ្ដាលឱ្យ​ដាច់​សរសៃ​កែងជើង​ខាងស្ដាំ​និង​របួស​ជើង​ខាងឆ្វេង​បច្ចុប្បន្ន​ឈ្មោះ​ខាងលើ​ត្រូវបាន​បញ្ជូន​មក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​រមាស​ហែក​៕ ដោយ ៖ វ៉ៃកូ​

 

spot_img
×