Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល ពិនិត្យ​សិក្សា​សេចក្ដីព្រាងច្បាប់​ចំនួន​៣ ដែល​ទាក់ទាញ និង​ការពារ​ការវិនិយោគទុននៅក្នុង និង​ក្រៅប្រទេស​

spot_img

​ភ្នំពេញ ​៖ ​សេចក្តីព្រាងច្បាប់​ចំនួន​៣ មាន​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេស ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ ត្រូវបាន​លើកយក​មក​ពិនិត្យ​សិក្សា រវាង​គណៈកម្មការ​ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋ​សភា​។​

​សមាសភាព​ចូលរួម​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ទាំ​បី​ខាងលើ​នេះ ភាគី​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា មាន គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក ដឹកនាំ​ដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធាន​គណៈកម្មការ សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន ដឹកនាំ​ដោយ លោក​ឈាង វុន ប្រធាន​គណៈកម្មការ​។ ចំណែក​តំណាង​រាជរដ្ឋាភិបាល​មាន លោក​ជិន ប៊ុនស៊ាន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​។​

​តំណាង​រាជរដ្ឋាភិបាល បាន​ជម្រាប​រដ្ឋសភា​ថា សេចក្តីព្រាង​ខាងលើ មាន​គោលបំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជា​មិត្ត អោយ​កាន់តែ​ទូលំទូលាយ​ឡើង ព្រមទាំង ជា​យន្តការ​មួយ​ដើម្បី​ទាក់ទង​ទៅ​នឹង​លំហូរ​ទុន​វិនិយោគ​រវាង​ប្រទេស​កម្ពុជា និង​អន្តរជាតិ​។​

​សេចក្តីព្រាង​ទាំងបី​នោះ ក៏​នឹង​ផ្តល់​នូវ​ការធានា​ផ្លូវច្បាប់​ដល់​ការវិនិយោគ​បរទេស ដែល​ចូលមក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អ្នកវិនិយោគ​កម្ពុជា ដែល​ចេញទៅ​រកស៊ី​នៅក្នុង​ប្រទេស​ដៃគូ ដោយ​ឈរ លើ​មូលដ្ឋាន​ស្មើភាព និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។​

​តំណាង​រាជរដ្ឋាភិបាល បាន​ពន្យល់​ដល់​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា​បន្ថែ​ម​ថា ភាគី​ជាប់កិច្ចសន្យា​ជា​ម្ចាស់ផ្ទះ​ក៏​មាន​ភារកិច្ច​ផ្តល់​នូវ​ប្រព្រឹត្តិកម្ម​ត្រឹមត្រូវ ស្មើភាព ដើម្បី​អ្នកវិនិយោគ​ដែល​កំពុង​វិនិយោគ​លើ​ទឹកដី​របស់​ខ្លួន​ទទួលបាន​នូវ​ការការពារ និង​សន្តិសុខ​ពេញលេញ ព្រមទាំង​មិន​ធ្វើឲ្យ​ខូច​ប្រយោជន៍ ដល់​ការគ្រប់គ្រង ការថែរក្សា ការប្រើប្រាស់ ការ​ទទួលផល និង​ការចាត់ចែង​ការវិនិយោគ​ដោយ​វិធានការ​មិន​សម​ហេតុផល ឬ​រើសអើង​ពី​ភាគី​ណាមួយ​ឡើយ​។​

​ក្រោយពី​បាន​ស្ដាប់​ការពន្យល់​របស់​តំណាង​រាជរដ្ឋាភិបាល​រួចហើយ លោក ជា វ៉ាន់ដេត ក៏ដូចជា លោក​ឈាង វុន បាន​ឯកភាព​ទាំងស្រុង​លើ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ទាំងបី​ខាងលើ និង​បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​តាក់តែង​សេចក្តីព្រាង​ច្បាប់​ទាំង​បី​នេះ​ឡើង ក៏​ដូចជា​បាន​ខិតខំ បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត ដើម្បី​ចុះ​កិច្ចព្រមព្រៀង​នានា ក្នុង​ការជំរុញ និង​ទាក់ទាញ​អ្នកវិនិយោគ​បរទេស ចូលមក​កម្ពុជា​អោយ​កាន់​ច្រើន​។​

​គណៈកម្មការ​ជំនាញរ​បស់​រដ្ឋសភា បានបញ្ជាក់​ថា នឹង​បញ្ជូន​សេចក្ដីព្រាងច្បាប់​ទាំង​បី​ខាងលើ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ធ្វើការ​ពិភាក្សា និង​អនុម័ត​នាពេលខាងមុខ​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×