Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​ទៀត នៅ​ខេត្ត​ព្រះសីហនុ ស្លាប់​២ និង​របួសធ្ងន់​ម្នាក់​!

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ បានឲ្យ​ដឹង​ព័ត៌មាន​បឋម​មកថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​ទៀត រវាង​រថយន្ត​ធំ និង​រថយន្ត​លុច​សុីស RX300 បាន​បុក​គ្នា នៅលើ​វិថីសម្តេច ហ៊ុន សែន កែវផុស ស្ថិតក្នុង​ស្រុក​ស្ទឹង​ហាវ នៅ​ម៉ោង​ជាង ១២​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ​។​

​មន្ត្រីនគរបាល​បន្តថា រថយន្ត​ដែល​បាន​បុក​គ្នា​ខាងលើ​នេះ គឺ​រថយន្ត​ធំ​មាន ម៉ាក HINO ពណ៌ បៃតង ផ្លាក​លេខ​តាកែវ 3A-1109 និង​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក LEXUS RX300 ផ្លាកលេខ​ភ្នំពេញ 2W-6115 ជិះ​គ្នា​ចំនួន​៣​នាក់ ​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាលឲ្យ​មនុស្ស​ចំនួន ២​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ទាំង​បី​នាក់ បាន​ជិះ​នៅលើ​រថយន្ត​តូច​។​

​សមត្ថកិច្ច​ឲ្យដឹងថា ចំពោះ​អ្នកបើកបរ​រថយន្ត​ធុន​ធំ សមត្ថកិច្ច ឲ្យដឹងថា បាន​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ​ភ្លាមៗ ហើយ​សមត្ថកិច្ច​ក៏​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ​។​

​ដោយឡែក ជនរងគ្រោះ​ទាំង​បី​នាក់ សមត្ថកិច្ច ក៏​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ដែរ​។ ហើយ​ថា ករណីនេះ សមត្ថកិច្ច​នគរបាល ស្រុក​ស្ទឹង​ហាវ កំពុង​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​បន្ត​និតិ​វិធី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ជា​បន្ត​ទៀត​៕ ដែន សីមា​

spot_img
×