Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអំពាវនាវ​របស់​ទណ្ឌិត​ឧទ្ទាម​ដែល​កំពុងតែ​រស់នៅ​ក្រៅប្រទេស គឺ​ជា​ទង្វើ​ញុះញង់ ពិតប្រាកដ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​

spot_img

​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​យល់ឃើញថា ការអំពាវនាវ​របស់​ទណ្ឌិត​ឧទ្ទាម​ដែល​កំពុងតែ​រស់នៅ​ក្រៅប្រទេស គឺ​ជា​ទង្វើ​ញុះញង់ ពិតប្រាកដ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ គឺ​កំពុង​បង្ហាញ​អំពី​ភាពទន់ខ្សោយ​នយោបាយ​ហើយ​ចង់​ងាក​មក​ប្រើប្រាស់​ញើស​ឈាម​និង​ជីវិត​ប្រជាជន​កម្ពុជា​ជា​ឈ្នាន់​សម្រាប់​ការវិលត្រឡប់​មកវិញ​របស់​ពួកគេ​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី ថ្លែងការណ៍​នៅ​ថ្ងៃទី 27 ខែ​ឧសភា​ឆ្នាំ 2018 នេះ​នេះ​ដោយ​បាន​បញ្ជាក់ថា​ការលើកឡើង​របស់​ទណ្ឌិត ឧទ្ទាម​នៅក្រៅ​ស្រុក ដូចដែល​បាន​ចុះផ្សាយ​នៅក្នុង​សារព័ត៌មាន​មួយចំនួន នោះ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ទទួលយក​បាន​ឡើយ ហើយ​រាជរដ្ឋាភិបាល​នេះ​គឺ​កើតចេញពី​ការបោះឆ្នោត​ដោយ​ប្រជាជន​ជាង 83 ភាគរយ​កន្លងទៅ និង​ជា​ឆន្ទៈ​របស់​រាស្ត្រ​ដែល​បានសម្រេច​ជ្រើស​យក​សន្តិភាព​ស្ថេរភាព​និង​វិបុលភាព​រួច​បាត់​ហើយ​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​យល់ឃើញថា ការអំពាវនាវ​របស់​ទ ណ្ឌិ​ត​ឧទ្ទាម​រូបនោះ គឺ​ជា​ទង្វើ​ញុះញង់ ពិតប្រាកដ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ គឺ​កំពុង​បង្ហាញ​អំពី​ភាពទន់ខ្សោយ​នយោបាយ​ហើយ​ចង់​ងាក​មក​ប្រើប្រាស់​ញើស​ឈាម​និង​ជីវិត​ប្រជាជន​កម្ពុជា​ជា​ឈ្នាន់​សម្រាប់​ការវិលត្រឡប់​មកវិញ​របស់​ពួកគេ​។ ទង្វើ​របស់​ទណ្ឌិត​ឧទ្ទាម​នេះ​នេះ​ក៏​បង្ហាញឲ្យឃើញផង​ដែរ​នូវ​ភាពទាល់ច្រក​ផ្នែក​នយោបាយ​ហើយ​ងាក​មក​ប្រើប្រាស់​ពាក្យសម្ដី​ពិសពុល និង​ព្រៃផ្សៃ​។ នៅក្នុង​ស្ថានភាព​នេះ​តម្រូវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ត្រៀម​លក្ខណៈ​ទាស់​ក្នុង​វិធានការ​និង​តម្លៃ​ណា​មួយ​ក៏ដោយ ដើម្បី​ទប់ស្កាត់​ទង្វើ​របស់​ក្រុម​ទណ្ឌិត​ឧទ្ទាម​ពី​ការបំផ្លាញ​ភាព​សុខក្សេមក្សាន្ត​និង​ការអភិវឌ្ឍន៍​របស់​ប្រជាជន​និង​ប្រជាជាតិ​នេះ​។​

​អង្គភាព​អ្នកនាំពាក្យ​យល់​ឃើញ​ផង​ដែរ​ថា វោហា​សាស្ត្រ​របស់​ទណ្ឌិត​ឧទ្ទាម​នេះ​គ្រាន់តែ​ជា​វិទ្ធង្សនា​ចិត្តសាស្ត្រ នយោបាយ ដើម្បី​ប្រើប្រាស់​រូបភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុងការ​លាក់បាំង​នូវ​ពុត​ត្បុត នយោបាយ​បម្រើ​មហិច្ឆតា​របស់​ខ្លួន ធ្វើឲ្យប៉ះពាល់​ដល់​ប្រយោជ​ន៍និង​បំផ្លាញ​ចម្រុះ​របស់​ប្រជាជន​និង​ប្រទេស​ជាតិ​តើ​តម្រូវ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់រៀន​ខ្ទប់​នូវ​ទង្វើ​ក្រុម​ទណ្ឌិត​ឧទ្ទាម​នេះ​ជាយថាហេតុ​ណាមួយ​។​

​អង្គភាព​អ្នកនាំពាក្យ​ក្នុងឱកាស​នោះ​ដែរ ក៏​សូម​ថ្លែងអំណរគុណ​សារជាថ្មី​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ចាកចេញ​ទៅ​បោះឆ្នោត និង​គាំទ្រ​ភ្លូកទឹកភ្លូកដី​ដល់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្ដេច​តេជោជា​ប្រធាន​និង​ជា​នាយករដ្ឋមន្ត្រី ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លូតលាស់​លើ​គ្រប់​វិស័យ​ផ្សេងៗ​ទៀត ក៏ដូចជា​បង្ហាញ​មុខមាត់​ព្រះរាជាណាចក្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ជា​ប្រទេស​ដែល​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​ក្រីក្រ​មក​ជា​ប្រទេស​ដែល​ពោរពេញ​ដោយ​សន្តិភាព ។​

​ការចេញ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល បន្ទាប់​ពី​សម រង្ស៊ី កាលពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៩ បានផ្តល់​​បទ​​សម្ភាសន៍ ជាមួយ​វិទ្យុ​អាស៊ីសេរី ៖ “​តើ​ពេល​ណា ដែល​អំណោយផល ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ងើបឈរ ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ ដើម្បី​បញ្ចប់​អំណាច​ផ្តាច់ការ និង​គ្រួសារនិយម នៅ​កម្ពុជា​? តើ​ពេល​ណា ដែល​អំណោយផល ឲ្យ​លោក សម រង្ស៊ី វិលត្រឡប់ មក​កម្ពុជា​វិញ​?”៕​ ដោយ​៖​កូឡាប​

spot_img
×