Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម​ម្នាក់​ដេក​ស្លាប់​សង្ស័យ​ជម្ងឺ​គាំងបេះដូង ផ្អើល​អ្នកស្រុក​ស្វាយទាប​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេក​ស្លាប់​កាលពី​វេលា​ម៉ោង​១៦​និង​១០​នាទី ​ថ្ងៃ​ទី​២៦​ខែ​ឧសភា ​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​ ៖​ ដោយសារ​មាន​ប្រជាពលរដ្ឋ​ឈ្មោះ​សំ សា​ភុច​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​បាត់​ថង់ ឃុំ​គគីរ​សោម ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​បាន​រាយការណ៍​ថា​ ៖ ​មាន​មនុស្ស​ដេក​ស្លាប់​និង​មាន​ម៉ូតូ​លេខ​វៀតណាម​១​គ្រឿង​ផង នៅ​ចំណុច​ជិត​ភូមិ​ចាស់ ក្នុង​ឃុំ​ខាងលើ ។​

​ប្រភព​ខាងលើ​បាន​បន្ត​អោយដឹងទៀតថា​៖​ក្រោយពី​ទទួល​ព័ត៍មាន​ភ្លាម​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប បាន​ចុះ​ដល់​កន្លែងកើតហេតុ​ខាងលើ​និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​កម្លាំង​ជំនាញ​បច្ចេកទេស ព្រមទាំង​ជា​មួយ​គ្រូពេទ្យ​បង្អែក​ស្រុក​ស្វាយទាប ដោយ​ការសម្របសម្រួល​ពី​លោក គង់ ច័ន្ទ​ខេ​មរិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន ចុះ​ពិនិត្យ​សាកសព​ដល់​កន្លែងកើតហេតុ​នៅវេលា​ម៉ោង ៦ ល្ងាច​។

​ប្រភព​ដដែល​បាន​បន្តទៀតថាៈ​លទ្ធផល​នៃ​ការពិនិត្យ​សាកសព ឃើញ​ថា សាកសព មានឈ្មោះ​គូ វ៉ាន់​ប៊ឿក​ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិភឿក​តី ឃុំ​ឡុង​ភឿក ស្រុក​បែន​កូវ ខេត្ត​តៃនិញ ដែល​មក​រកស៊ី​ទាក់​សត្វ​។ នៅ​លេីខ្លួន​ប្រាណ​សាក​ស​ព​ពុំ​មាន​ស្លាកស្នាម​អ្វី​នោះទេ​។

​តាម​ការបំភ្លឺ​របស់​ក្រុមគ្រួសារ​សាកសព​បញ្ជាក់ថា សាកសព​រូបនេះ ធ្លាប់​មាន​ជម្ងឺ​លេីស​ឈាម និង​ជម្ងឺ​បេះដូង​ជា​យូរ​ឆ្នាំ​មកហើយ​។

ឆ្លង​តាម​ការពិនិត្យ​កន្លែងកើតហេតុ និង​សាកសព ព្រមទាំង​សមត្ថកិច្ច​ជំនាញ​ខេត្ត និង​លោក​វេជ្ជបណ្ឌិត ចាន់ សំណាង ប្រធាន​ផ្នែក​ជម្ងឺ​កុមារ នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយទាប សន្និដ្ឋានថា​: សាកសព​ឈ្មោះ គូ វ៉ាន់​ប៊ឿក ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង​។

ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​ចប់សព្វគ្រប់ សាកសព ត្រូវបាន​ប្រគល់​សាកសព​អោយទៅ​ឈ្មោះ គូ ធីប៊ី ភេទ​ស្រី អាយុ​២៩​ឆ្នាំ និង​ឈ្មោះ ជាវ ហ៊ួ​ធឿ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ហ្គ័​រ​ណូយ​ឃុំ​ឌិន​ឌៀង ស្រុកចូ​វ​ថាញ់ ខេត្ត​តៃនិញ ត្រូវជា​កូន​របស់​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ វ៉ៃកូ​

spot_img
×