Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បោះបង្គោល​ចូល​សមុទ្រ​នៅ​ខេត្តកំពត អភិបាលខេត្ត​ថា ជា​ដី​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​

spot_img

​កំពត ​៖ ​ពាក់ព័ន្ធ​នឹង​ការ​បោះបង្គោល​ចូល​សមុទ្រ​នៅក្នុង​ខេត្តកំពត​ត្រូវបាន​លោក​វីល្លាម​ដែលជា​អ្នកខ្នះខ្នែងក្នុង​រឿងនេះ​តាំងពីដើម​រៀងមក​នោះ​នៅ​យប់​ថ្ងៃទី ២៧ ខែឧសភា​នេះ​លោក​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ករណី​លោក​អភិបាលខេត្ត​កំពត​បាន​បញ្ជាក់ថា ដី​នោះ​គឺមាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ របស់​ប្រជាពលរដ្ឋ ហើយ​លោក​ក៏បាន​លើកឡើង​បន្ថែមថា នឹង​ចុះ​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ដោះស្រាយ​បំភ្លឺ​ចម្ងល់​នេះ ជូន​មហាជន​ឲ្យ​បាន​ជ្រាប​កាន់តែច្បាស់​។​

​បើតាម​លោក​វីល្លាម​បាន​ដកស្រង់​សំដី​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​បញ្ជាក់ថា ​ចំពោះ​ករណី​បោះ​បង្គោល​ចូល​សមុទ្រ​នៅ​ភូមិ​បឹង​តា​ព្រាម​ ​សង្កាត់​ត្រេី​យកោះ ក្រុង​កំពត ខេត្តកំពត ជា​ដី​មានកម្ម​សិទ្ធិ​ស្របច្បាប់​​​របស់​ពលរ​ដ្ឋ ។

​លោក​អភិបាលខេត្ត​កំពត​បាន​លើកឡើងថា​ ​យេី​ង​ខ្ញុំ​និង​ប្រេី​សមត្ថកិច្ច​ក្នុងការ​តាមដាន​ការអនុវត្តន៍​ច្បាប់​
​ចុះ​ពិនិត្យ​ចំពោះ​បញ្ហា​នេះ​បន្ថែម​ដេី​ម្បី​អោយ​ពលរដ្ឋ​អស់​ចម្ងល់​ ក្រោយ​ទទួលបាន​ការបំភ្លឺ​នេះ​ជា​មូលដ្ឋាន​ស្រាវ​ជ្រាវ ៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×