Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ទទួលស្គាល់​សមា​សភាព​គណៈ​កិត្តិយស និង​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា ដែល​ទើប​កែសម្រួល​ថ្មី​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈ​កិត្តិយស និង​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា ដែល​ទើប​កែសម្រួល​ថ្មី នៅ​សាលប្រជុំ​សាលាស្រុក​ច​ន្ទ្រា ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន​លោក លោកស្រី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោកនាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុម​កាកបាទ​ក្រហម​ឃុំ និង​អ្នកស្ម័គ្រចិត្ត​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា ព្រមទាំង​យុវជន​កាកបាទក្រហម​កម្ពុជា ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា ដែល​បាន​នា​ពេល​កន្លងមក​បាន​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​ជួយ​ដោះស្រាយ និង​ឆ្លើយតប​ចំពោះ​រាល់​ការលំបាក​របស់​ប្រជាជន​ងាយ​រងគ្រោះ និង​រង​គ្រោះ​មហន្តរាយ​ផ្សេងៗ​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​ស្រុក បាន​ទាន់ពេលវេលា និង​ទទួលបាន​លទ្ធផល​ជោគជ័យ ស្រប​តាម​ទិស​ស្លោក “​ទីណា​មាន​ការលំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា និង​កាកបាទក្រហម​កម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​“ ដែល​លទ្ធផល​នេះ ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​របស់​អនុសាខា ស្រប​តាម​យុទ្ធសាស្ត្រ​កាកបាទក្រហមកម្ពុជា ២០១១-២០២០ ក្រោម​ការចង្អុលបង្ហាញ និង​ដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។​

​ជាមួយនេះ ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក ម៉ែន វិបុល បាន​ផ្ដាំផ្ញើ​ដល់​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ចន្ទ្រា និង​អ្នកពាក់ព័ន្ធ​ទាំងអស់​នូវ​ការងារ​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម ៖

១-​ត្រូវ​រក្សា​ឲ្យបាន​នូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រវាង​គណៈ​កិត្តិយស គណៈកម្មាធិការ​អនុសាខា និង​ក្រុម​ប្រតិបត្តិ​ឲ្យបាន​ល្អ​ប្រសើរ ។​

២-​ត្រូវ​មាន​ការសហការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​រដ្ឋបាល​ស្រុក ក្នុង​ការបំពេញ​ការងា​រ​មនុស្សធម៌​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទុក្ខលំបាក និង​សេចក្ដីត្រូវការ​របស់​ប្រជាជន​ងាយ​រងគ្រោះ ក៏​ដូច​ជា​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​សង្គម និង​គ្រោះ​ធម្មជាតិ ។​

៣-​ត្រូវ​ខិតខំ​ពង្រឹង បង្កើន​សមត្ថភាព និង​តម្រង់​ទិស​អនុវត្ត​របស់​មន្ត្រី បុគ្គលិក​អនុសាខា និង​ក្រុម​កាកបាទក្រហម​ឃុំ​ទាំងអស់​ដើម្បី​ប្រសិទ្ធភាព​ការងារ ។​

៤-​ត្រូវ​បន្ត​ពង្រឹងពង្រីក​សមាជិក កម្លាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត​បន្ថែមទៀត ដើម្បី​ឲ្យ​សកម្មភា​ពការ​ងារ​មនុស្សធម៌​របស់​អនុសាខា​កាន់តែ​មាន​ភាពរស់រវើ​ក ផុលផុស និង​មាន​ប្រសិទ្ធភាព ។​

៥-​ត្រូវ​រៀបចំ​ចាត់ចែង​កត់ត្រា ទុកដាក់ ថែរក្សា​សម្ភារ ទ្រព្យសម្បត្តិ​របស់​អនុសាខា​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង ព្រមទាំង​ត្រូវ​ខិតខំ​ពង្រឹង​ការងារ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យបាន​ត្រឹមត្រូវ ច្បាស់លាស់ ចៀសវាង​ឲ្យបាន​នូវ​កំហុសឆ្គង​ផ្សេងៗ និង​ត្រូវ​រាយការណ៍​មក​សាខា​ថ្នាក់​ខេត្ត​ឲ្យបាន​ជាប្រចាំ និង​ទៀងទាត់​៕ វ៉ៃកូ​

spot_img
×