Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​មេខ្លោង​ជនជាតិ​ចិន ២​នាក់ ដែល​​ចាប់​បង្ខាំង និង​ជំរិត​ទារប្រាក់​​ជន​ជាតិចិន​ដូចគ្នា ៤​នាក់ នៅ​ក្រុង​ប៉ោយប៉ែត​

spot_img

​បន្ទាយមានជ័យ ​៖ មេខ្លោង​ជា​ជនជាតិ​ចិន​ចំនួន ២​នាក់ ដែល​ចាប់​​ជន​ជាតិចិន​ដូចគ្នា​ចំនួន ៤​នាក់ បង្ខាំង និង​ចាប់ជំរិត​ទារប្រាក់ ត្រូវ​​បាន​កម្លាំង​នគរបាល​បើក​ប្រតិបត្តិការ​បំបែក ហើយ​ឈានដល់​ការបង្ក្រាប ព្រមទាំង​បាន​រំដោះ​ចំណាប់ខ្មាំង​។​

​សូមបញ្ជាក់ថា កាលពី​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានទទួល​ពាក្យបណ្តឹង​ពី​ជន​ជាតិចិន​ឈ្មោះ ZHANG JIANZHONG ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​បុគ្គលិក​សិប្បកម្ម​ផលិត​ស័ង្កសី កាន់​លិខិតឆ្លងដែន​លេខ E09687514 លើ​បទល្មើស​មួយ​នេះ​។​

​ដោយមាន​បញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, កម្លាំង​នគរបាល​របស់​នាយក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រៀល សុភា សហការ​ជាមួយ​កម្លាំង នៃ​នាយកដ្ឋាន​ប្រឆាំងនឹង​ល្បែង​ពាណិជ្ជកម្ម ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កែវ លី ព្រមទាំង​សហការ​ជាមួយ​កម្លាំង​ពី​អធិការ​ក្រុង​ប៉ោយប៉ែត នៃ ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នា​២០១៩ បាន​បើក​ការស៊ើបអង្កេត និង​បំបែកសំណុំរឿង​ចាប់ជំរិត​ទារប្រាក់​ដ៏​ធំ​មួយ ដោយ​បង្ខាំង​ជនរងគ្រោះ​នៅផ្ទះ​ជួល​មួយកន្លែង នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ជា​លទ្ធផល​កម្លាំង​បាន​រំដោះ​ចំណាប់ខ្មាំង​ចំនួន ៤​រូប ដោយ​សុវត្ថិភាព និង​ចាប់បាន​មេក្លោង ២​រូប។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ បាន​បញ្ជាក់ថា ជនសង្ស័យ​ទី​១ ឈ្មោះ Wang Daodong ជនជាតិ​ចិន ភេទ​ប្រុស ៤៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ E076741755 និង​ទី​២ ឈ្មោះ JIANG FENG អាយុ​៣៨​ឆ្នាំ មិនមាន​លិខិត​ឆ្លងដែន​។​

​ដោយឡែក​ជនរងគ្រោះ​រួមមាន​៖ ទី​១៖ ឈ្មោះ Zhang Dongwei ជនជាតិ​ចិន ភេទ​ប្រុស កាន់​លិខិតឆ្លងដែន​លេខ EG2553324 ទី​២៖ ឈ្មោះ Li xuelin, អាយុ​៥៦​ឆ្នាំ កាន់ លិខិតឆ្លងដែន​លេខ EC5759699 ទី​៣៖ ឈ្មោះ CUI XIAOBO អាយុ​៣៥​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EC2910391​និង​ទី​៤៖ ឈ្មោះ LI WEN ZHENG អាយុ​៣៨​ឆ្នាំ​។​

នៅ​ថ្ងៃទី​២៧​ឧសភា​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បា​បញ្ជូន​ជនសង្ស័យ និង​សំណុំរឿង ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×