Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​នេ​ត សាវឿន បាន​តឿន​មន្ត្រីនគរបាល ត្រូវ​ពង្រឹង​បន្ថែម​នូវ​កិច្ចការងារ ទាក់ទង​នឹង​ស្ថានការណ៍​ព្រំដែន​

spot_img

​ភ្នំពេញ ៖ លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​តឿន​មន្ត្រីក្រោមឱវាទ ត្រូវ​ពង្រឹង​បន្ថែម​នូវ​កិច្ចការងារ​ជាពិសេស​រាល់​ព័ត៌មាន​ដែល​ជាប់ទាក់ទង​នឹង​ស្ថានការណ៍​ព្រំដែន ដោយ​ត្រូវ​ផ្តល់​របាយការណ៍​ជា​ទៀងទាត់​ដល់​មន្ត្រី​ថ្នាក់លើ ដើម្បី​ការងាយ​តាមដាន​និង​ការវាយតម្លៃ​លើ​សភាពការណ៍​ព្រំដែន​។​

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​នេ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ការងារ​ព្រំដែន​នគរបាលជាតិ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ​ច្រើន​រូប​ទៀន​រូប​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​លោក សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក ស៊ឹម សុផល អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ការងារ​ព្រំដែន​នគរបាលជាតិ​នេះ​ផងដែរ​។​

ក្នុង​កិច្ចប្រជុំ​នោះ រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បានលើកឡើង​ជុំវិញ​សភាពការណ៍​សន្តិសុខ និង​ស្ថានការណ៍​តាម​បណ្តោយ​ព្រំដែន ដែល​គ្រប់គ្រង​ដោយ​កងកម្លាំង​នគរបាល​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​បានលើកឡើង​ការវាយតម្លៃ​លើ​ស្ថានភាព​រស់នៅ និង​ការងារ​របស់​កងកម្លាំង​នគរបាល​ព្រំដែន និង ការស្នើ​លើ​ចំណុច​សំខាន់​មួយចំនួនទៀត ទាក់ទង​នឹង​ការពង្រឹង​សមត្ថភាព​ក​ង​កម្លាំង និង​ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​លើ​ការអនុវត្ត​ការងារ​របស់​កងកម្លាំង​នគរបាល​នៅតាម​បណ្តោយ​ព្រំដែន​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ បណ្ឌិត នេ​ត សាវឿន ក្រោយ​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់ នូវ​ប្រសាសន៍​លើកឡើង​របស់​រដ្ឋលេខា​ធិ​ការ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​គាំទ្រ​រាល់​ចំណុច​ដែល​បានលើកឡើង និង​បាន​គាំទ្រ​ការស្នើ​មួយចំនួនទៀត​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ សម្តៅ​ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​លើ ការអនុវត្ត​ការងារ​របស់​កងកម្លាំង​នគរបាល​នៅតាម​បណ្តោយ​ព្រំដែន​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ បណ្ឌិត នេ​ត សាវឿន នៅ​ជាមួយគ្នា​នោះ​ផងដែរ នៅបាន​គូសបញ្ជាក់​លើ​ចំណុច​៣​សំខាន់ ទាក់ទង​នឹង​កិច្ចការ​ព្រំដែន ។ ចំណុច​ទីមួយ កត្តា​រចនាសម្ព័ន្ធ​នៃ​ការដឹកនាំ និង​គ្រប់គ្រង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​, ចំណុច​ទី​២ យន្តការ​ថ្នាក់ ជាតិ​ដែល​គ្រប់គ្រង​លើ​កិច្ចការ​ព្រំដែន និង​ចំណុច​ទី​៣ គឺ​ទិសដៅ​ឆ្នាំ​២០១៩​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​ត្រូវ​ជួយឧបត្ថម្ភ​បាន​ប្រសាសន៍​ដាស់ តឿន​មន្ត្រីក្រោមឱវាទ ត្រូវ​ពង្រឹង​បន្ថែម​នូវ​កិច្ចការងារ​ជាពិសេស​រាល់​ព័ត៌មាន​ដែល​ជាប់ទាក់ទង​នឹង​ស្ថានការណ៍​ព្រំដែន ដោយ​ត្រូវ​ផ្តល់​របាយការណ៍​ជា​ទៀងទាត់​ដល់​មន្ត្រី​ថ្នាក់លើ ដើម្បី​ការងាយ​តាមដាន​និង​ការវាយតម្លៃ​លើ​សភាពការណ៍​ព្រំដែន​អោយបាន​ជាប់​ជាប្រចាំ ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×