Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នីតិវិធី​រួម ក្នុងការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត និង​បង់ពន្ធ​ប្រថាប់ត្រា នៅ​កន្លែង​តែមួយ ដើម្បី​បង្កើន​ចំណូល​ពន្ធ​រដ្ឋ​

spot_img

​ភ្នំពេញ ​៖ នីតិវិធី​រួម​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត និង​បង់ពន្ធ​ប្រថាប់ត្រា​នៅ​កន្លែង​តែមួយ ធ្វើ​នីតិវិធី​តែម្តង​សម្រេច គឺ​បានបង្ហាញ​ការគិតគូ​ដិតដល់ និង​យល់​ពី​តម្រូវការ​ជាក់ស្តែង បង្ក​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ ជាពិសេស​បង្កលក្ខណៈ​ងាយស្រួល និង​ក៏ដូចជា បង្កើន​ចំណូល​ពន្ធ​រដ្ឋ​ឲ្យកាន់តែ​ល្អប្រសើរ​ផងដែរ​។​

​នៅ​ថ្ងៃ​ចន្ទ ៩​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ពន្ធដារ បាន​ជួប​ពិភាក្សាគ្នា​អំពី “​នីតិវិធី​រួម​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត និង​បង់ពន្ធ​ប្រថាប់ត្រា​” ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ​មួយចំនួន​ផងដែរ​។

​កិច្ចប្រជុំ​នេះ បាន​ពិនិត្យ​ពិភាក្សា​ទៅលើ​លំហូរ​ចរន្ត ដំណើរការ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ក្នុងការ​អនុវត្ត​នីតិវិធី នៃ​ការផ្ទេរកម្មសិទ្ធិ​យានយន្ត និង​បង់ពន្ធ​ប្រថាប់ត្រា​។ អង្គប្រជុំ​បានសម្រេច​ឯកភាព លើ​ការធ្វើ​នីតិវិធី​រួម ផ្ទេរកម្មសិទ្ធិ​យានយន្ត និង​បង់ពន្ធ​ប្រថាប់ត្រា​នៅ​កន្លែង​តែមួយ ឆ្លុះ​បង្ហាញ​ការគិតគូ​ដិតដល់ និង​យល់​ពីតម្រូវ​ការ​​ជាក់ស្តែងរ​បស់​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា ។ នីតិវិធី​រួម​នេះ ត្រូវ​កំណត់ដោយ ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​លោក​ទេសរដ្ឋមន្ត្រី និង​លោក​ប្រតិភូ​រាជរដ្ឋាភិបាល មានសង្ឃឹម​យ៉ាង​មុតមាំ​ថា លំហូរ​ចរន្ត​ដំណើរការ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ក្នុងការ​អនុវត្ត​នីតិ​វិធី នៃ​ការផ្ទេរកម្មសិទ្ធិ​យានយន្ត និង​បង់ពន្ធ​ប្រថាប់ត្រា​នេះ នឹង​ដំណើរការ​ទៅបាន​យ៉ាង​រលូន នឹង​ជួយ​ចូលរួម ទៅដល់​ការពង្រឹង​នូវ​គ្រប់គ្រង​មធ្យោបាយ ធ្វើដំណើរ និង​ទិន្នន័យ​សន្តិសុខ​ជាតិ ព្រមទាំង​ជួយ​បង្កើន​ចំណូល​ពន្ធ​រដ្ឋ ឱ្យបាន​កាន់តែ​មាន​ភាព​ល្អប្រសើរ​ឡើង​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×