Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​កម្ពុជា​នៅតែមាន​ការភ័យខ្លាច​ដោ​យ​សារ​គ្រាប់បែក​មហាអំណាច​អាមេរិក ម៉ាក MK82 ទំងន់​ជាង ២០០ គី​ទ្បូ​ក្រាម​

spot_img

​កំពង់ស្ពឺ ៖ នគរបាល​ខេត្តកំពង់ស្ពឺ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​ដោយផ្ទាល់​នោះ បាន​លើកឡើងថា គ្រាប់បែក​របស់​មហាអំណាច សហ​អាមេរិក​មួយគ្រា​ប់ ទំងន់ ​241Kg ត្រូវបាន​រកឃើញ​នៅក្នុង​ទឹកដី​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បេី​គ្មាន​បច្ចេកទេស យក​គឺអាច​បង្ក​គ្រោះថ្នាក់ ។​

​នៅក្នុង​ទីតាំង​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​កូន​ត្រុំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ត្រូវបាន គេ​ប្រទះ​ឃេី​ញ​គ្រាប់​បែក ជា​ប្រភេទ​ទម្លាក់​ពី​លេី​យន្ដហោះ មួយ​គ្រាប់ កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី​ត្រូវបាន​កំលាំង​នគរបាល សហការ​ជាមួយ​អង្គភាព​កំចាត់មីន​កម្ពុជា ​(CMAC)​ ចុះមក​ពិនិត្យ​យក​គ្រាប់​ខាង​លេី​ចេញពី​ក្នុង​រណ្ដៅ​ដី គ្រាប់បែក​ម៉ាក MK82 ទំងន់ ២៤១ គី​ទ្បូ​ក្រាម ប្រវែង​១៦៨ សង់ទីម៉ែត្រ ប្រភេទ ២៧៥ មី​លី​ម៉ែត្រ (The bomb was donated by USA)

​គ្រាប់បែក​សហ​អាមេរិក​ដែល​បន្សល់ទុក​នៅ​ច្រេី​ន កន្លែង​ខុសៗ​គ្នា​ត្រូវបាន​រក​ឃេី​ញ​ជា​បន្ដបន្ទាប់​ជាក់ស្ដែង គ្រាប់ បែក​រកឃើញ​ពេលនេះ​គឺ​គ្រឿងចក្រ​កាយ​ដី​ធ្វើ​ស្រះ​ទឹក​នៅត្រង់ចំណុច​ភូមិ​កូន​ត្រុំ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្ថិតក្នុង​ដី​របស់​ឈ្មោះ អ៊ួ​ង សុ​ភ័​ណ្ឌ ជា​ស្មៀនឃុំ​អូរ ឃើញ​ក្នុង​ដី ជំរៅ​កប់​ប្រហែល ៥ ម៉ែត្រ​។​

​តាម​ការបញ្ជាក់​ពី​មន្ដ្រី​ជំនាញ (CMAC)​បាន​ឲ្យ​ដឹងថា​គ្រាប់បែក​នេះ តាម​ការពិនិត្យ​គឺ​មិនទាន់​ផ្ទុះ​ឆេះ​ទេ មូលហេតុ​អាចមកពី​ការទម្លាក់​ចុះ​នោះ​ដោយ​ស្ថានភាព​ចាំបាច់​បំផុត ទេី​ប​មិនទាន់​ផ្ទុះ បច្ចុប្បន្ន​កំលាំង (CMAC)​បាន​ដឹកជញ្ជូន​យក​ចេញពី​ទីតាំង​ដេី​ម្បី​យកទៅ​កម្ទេចចោល​តាម​លក្ខណៈ​បច្ចេកទេស ស្ថានភាព​គ្រាប់​នេះ​ក្នុងករណី​មិន​យកតាម​បច្ចេកទេស​គឺអាច​បង្ក​គ្រោះថ្នាក់​។​

​លោក​ហេង​រតនា អគ្គនាយក​ស៊ីម៉ាក់​ក៏បាន​លើកឡើង​ផងដែរ​ថា​ ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ ២០១៩​នេះ កំលាំង​ជំនាញ​ជាតិ​ផ្ទុះ បាន​បោសសំអាត​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​MK82 ចំនួន​២​គ្រាប់​នៅ​ទីតាំង​២​ផ្សេងគ្នា គឺ​មួយ​គ្រាប់​នៅ​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កប់​ក្នុង​ដី​ជំរៅ​ជិត​៨​ម៉ែត្រ និង​មួយ​គ្រាប់​ទៀត​ស្ថិតនៅ​ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង គ្រាប់​កប់​ក្នុង​ដី​ជាង​៤​ម៉ែត្រ​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×