Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហេង សំរិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច នៅ​វៀតណាម និង​ឡាវ រយៈពេល​៣​ថ្ងៃ​

spot_img

(​ភ្នំពេញ​) ៖ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ប្រទេស​វៀតណាម និង​ឡាវ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ ខែឧសភា ដល់ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩​ ។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​​ស្តីអំពី​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ការបំពេញ​ទស្សនកិច្ច​របស់​សម្តេច ហេង សំរិន នេះ​ធ្វើឡើង​តាម​ការអញ្ជើញ របស់​ប្រធានរដ្ឋសភា​នៃ​ប្រទេស​ទាំង​២​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី និង​សម្តែង​ការគួរសម ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ នៃ​ប្រទេស​ទាំង​២ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×