Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ទៅបំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ជប៉ុន​

spot_img

ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែ​ពិសាខ ឆ្នាំ​កុរ ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការ និង​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី​អនាគត​របស់​អាស៊ី និង​ព្រឹត្តិការណ៍​ជាច្រើន​ទៀត នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយ​លើ​មូលបទ​«​ការស្វែងរក​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​-​ការ​ជម្នះ​ភាពវឹកវរ​» ព្រមទាំង​ចែករំលែក​ទស្សនៈវិស័យ​លើ​បរិបទ​សកលលោក​បច្ចុប្បន្ន ,​ចក្ខុវិស័យ​នាពេល​អនាគត ,​មាគ៌ា​ឆ្ពោះទៅមុខ និង​ការប្តេជ្ញា​ចិត្ត និង​រួម​ចំណែក​របស់​កម្ពុជា ក្នុង​ការលើកកម្ពស់​ភាពសុ​ខ​ដុម សន្តិភាព និង​វិបុលភាព​រួម​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ក្នុង​ពិភពលោក​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​មាន​ជំនួប​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ ហើយ​នាយក​រដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​សាក្សី​ក្នុង ការចុះហត្ថលេខា​លើ​លិខិត​ផ្លាស់​ប្តូរ​សារ​ព្រមព្រៀង ស្តីពី​ការផ្តល់​ជំនួយ ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន​២ រួមមាន ​៖

​ទី​១)​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម (​សាងសង់​ស្ថានីយ​កុងតឺណឺ ដែល​មាន​ទឹកប្រាក់ ២០០​លាន​យ៉េន​ជប៉ុន​

​ទី​២) ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​មាន​ទឹកប្រាក់ ៣៣៩​លាន​យ៉េន​ជប៉ុន​។​

​ក្នុងឱកាស​នោះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​ជាមួយ​ឥស្សរៈជន​ជប៉ុន និង​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ទៀត ហើយ​ជាមួយគ្នា​នោះដែរ សម្តេច​តេជោ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​សិក្ខាសាលា​ស្តីពី​ការវិនិយោ​គ​នៅ​កម្ពុជា ដែល​សហការ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន (JETRO) និង ធនាគារ​មី​ហ្ស៊ូ​ហូ (Mizuho)​។​

​សម្តេច​តេជោ បាន​ថ្លែងថា “​នៅ​ព្រឹក​ថ្ងៃទី ២៨ ឧសភា នេះ ខ្ញុំ​កំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ឆ្ពោះទៅ​កាន់​ទីក្រុង​តូ​ក្យូប្រទេស​​​ជប៉ុន ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្ដីពី ” អនាគត​របស់​អាស៊ី ” ។ ខ្ញុំ​នឹង​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី ៣១ ឧសភា នេះ​”​។​

​សម្តេច​បាន​បន្ថែមថា​” នៅក្នុង​អំឡុងពេល​ស្នាក់នៅ​ប្រទេស​ជប៉ុន ខ្ញុំ​មាន​គម្រោង​ជួប​ទ្វេភាគី​ជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អេ​បេ (Shinzō Abe)​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ទ្វេភាគី ទាំង​ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ​។ ហើយ​នៅ​ក្នុង​នោះ ខ្ញុំ​នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​សារសំខាន់ៗ​ចំនួន​២ ស្តីពី​ការផ្តល់​ជំនួយ​ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ផង​ដែរ​។ លើសពីនេះ គឺ​ខ្ញុំ​នឹ​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​របស់​ជប៉ុន​ជា​ច្រើន​ផ្សេងទៀត​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​”៕​ ដោយ​៖​កូឡាប​

spot_img
×