Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ស្ថានីយ៍​ប្រេង​ឥ​ន្ធនៈ​តូ​តាល់​ជិះ​រថយន្ត​ម៉ែក​សឺ​ដេស ​សង្ស័យ​ទិញចំ​រថយន្ត​គេចពន្ធ​

spot_img

​ភ្នំពេញ ​៖ ​ថៅកែ​ស្ថានីយ៍​ប្រេង​ឥ​ន្ធនៈ​តូ​តាល់​ជិះ​រថយន្ត​ម៉ែក​សឺ​ដេស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AB-៥៣០៦​ជាន់​ជាមួយ​ស្លាក​លេខ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ស​ស៊េរី​ឆ្នាំ​២០០១ ​និង​មាន​ពាក្យបណ្ដឹង​ម្ចាស់​រថយន្ត​ព្រូស​សង្ស័យ​ថា​រថយន្ត​ថៅកែ​ស្ថានីយ៍​ប្រេង​ឥ​ន្ធនៈ​តូ​តាល់​ជិះ​រថយន្ត​ឯកសា​ររថយ​ន្ត​ក្លែងក្លាយ​ហេតុ​ការ​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ ឆ្នាំ​២០១៩ ​នៅ​ចំណុច​ផ្លូវ​៤៨៤​កែង​ផ្លូវ​៩៩​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌ​ចំការមន​។​

​ជនរងគ្រោះ​មានឈ្មោះ​ជិន​ សោភ័ណ ​ភេទ​ប្រុស ​អាយុ ៤១ ​ឆ្នាំ​ មុខរបរ​ប្រធាន​ផ្នែក​ដេរ​ស្នាក់​នៅផ្ទះ​លេខ​៤១ ​ផ្លូវ​៤៣០​ ស្ថិតនៅ​ភូមិ​១៣​សង្កាត់​ផ្សារ​ដើមថ្កូវ​បានអោយដឹង​នៅ​រសៀល​នេះ​ថា ​កាលពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភ​: ឆ្នាំ​២០១៩​ បាន​ចត​រថយន្ត​មុខ​ផ្ទះ​ហើយ​មាន​ជនសង្ស័យ​លួច​គាស់​ស្លាក​លេខ​រថយន្ត​ទាំង​មុខ​និង​ក្រោយ​ហើយក៏​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​នគរបាល​ប៉ុស្តិ៍​ដើម្បី​រក្សា​ទុក​។ ​រហូត​ដល់​ថ្ងៃ​ទី​២៦​ខែ​ឧសភា​ឆ្នាំ​២០១៩​ក៏​បាន​ចូល​ចាក់​សាំង​នៅ​ស្ថានីយ​ប្រេង​តូ​តាល់​ស្រាប់តែ​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន នៅ​ជាប់​និង​រថយន្ត​ម៉ែ​ក​សឺ​ដេស​ស៊េរី​ទំនើប​ ហើយ​ខ្លាច​ខុស​មើល​ម្ដង​ហើយ​ម្ដងទៀត​និង​ចំណាំ​ច្បាស់​ត្រូវ​ស្លាក​លេខ​ឡាន​ខាងមុខ​ក្រពឹត​ដោយ​ជិះ​ទៅ​ប៉ះ​ជញ្ជាំង​ផ្ទះ​ហើយ​ក៏​ទូរស័ព្ទ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​អោយ​អន្តរាគមន៍​ដើម្បី​សួរនាំ​ម្ចាស់​រថយន្ត​ម៉ែ​ក​សឺ​ដេស ​តើ​បាន​ស្លាក​លេខ​ពី​ណា​មក​ស្នើ​អោយ​សមត្ថកិច្ច​ចាត់​វិធី​ការ​តាម​ផ្នែក​ជំនាញ​ផ្លូវច្បាប់​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​ មុន​កើតហេតុ​មាន​ម្ចាស់​រថយន្ត​បាន​ទូរស័ព្ទ​មកប្ដឹង​ថា ​ប្រទះ​ឃើញ​ស្លាក​លេខ​ភ្នំពេញ​២AB-៥៣០៦​ជា​ស្លាក​លេខ​រថយន្ត​គាត់​ដែល​ចោរលួច​ដោះ ​ហើយ​ឃើញ​ពាក់​ស្លាក​លេខ​នៅ​លើ​រថយន្ត​ម៉ែ​ក​សឺ​ដេស​ពណ៌​ខ្មៅ​ ដែល​នៅ​ស្ថានីយ​ប្រេង​តូ​តា​ល់ផ្លូវ​៤៨៤​កែង​៩៩ ​ក្រោយមក​ក៏​បាន​ចុះ​មក​កន្លែងកើតហេតុ​ក៏​បាន​ហៅ​ម្ចាស់​រថយន្ត​ម៉ែ​ក​សឺ​ដេស​មក​សួរនាំ​និង​ផ្ទៀងផ្ទាត់​ឯកសារ​រថយន្ត​ដែល​មាន​ស្លាក​លេខ​ដូចគ្នា​ភ្នំពេញ​២AB-៥៣០៦​។​ ក្រោយ​ពី​អោយ​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​មក​ធ្វើការ​ផ្ទៀងផ្ទាត់​ហើយ​ភាគី​ម្ចាស់​រថយន្ត​ជា​ថៅកែ​ប្រេង​ស្ថានីយ​តូ​តាល់សុំ​សម្រួល​គ្នា​មិន​ពឹង​សមត្ថកិច្ច​យោង​តាម​ស្នើសុំ​ភាគី​បុរស​ម្ចាស់​រថយន្ត​ព្រូស​សុំ​ដក​ពាក្យបណ្ដឹង​មិន​ចង់​វែងឆ្ងាយ ​គ្រាន់តែ​សុំ​ថៅកែ​ស្ថានីយ៍​ប្រេង​ឥ​ន្ឋៈ​តូ​តាល់​ដោះ​ស្លាក​លេខ​ចេញ​ពី​រថយន្ត​ម៉ែ​ក​សឺ​ដេស​អោយ​មក​គាត់​វិញ​សុខចិត្ត​បញ្ចប់រឿង​។​

​សមត្ថកិច្ច​បញ្ជាក់​ថា ​ក​រ​ណី​ខាងលើ​ភាគី​សងខាង​សម្រួល​គ្នា​ដោយ​មិន​ពឹង​លើ​សមត្ថកិច្ច​ចូលរួម​ធ្វើ​កំណត់ហេតុ​គ្រាន់តែ​សុំ​ដក​ពាក្យបណ្ដឹង​ដែល​ចោរលួច​ស្លាក​លេខ​រថយន្ត​កាលពី​ខែ​កុម្ភ​: ឆ្នាំ​២០១៩ ​ហើយ​សមត្ថកិច្ច​យើង​មិន​បាន​ដឹង​ថា ​សង​ត្រឹម​ដោះ​ស្លាក​លេខ​ឬ​ថែមលុយ​ប៉ុន្មាន​នោះ​ទេ ​សំខាន់​ភាគី​សងខាង​មិន​ពាក់ព័ន្ធលើ​សមត្ថកិច្ច​យើង​ទេ​ ទោះ​ថ្ងៃ​ក្រោយ​មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ៕​ ដោយ​៖​កូឡាប​

 

spot_img
×