Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជប៉ុន​ម្នាក់​ស្លាប់​នៅលើ​យន្តហោះ ដោយសារ​លេបថ្នាំ​កូកាអុីន​អស់​ជិត ២៥០​កញ្ចប់​

spot_img

​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ស្លាប់​នៅលើ​យន្តហោះ​ ដែល​ធ្វើដំណើរ​ចេញពី​ទីក្រុង​ម៉ិចស៊ីកូ ក្រោយ​ពេល​គាត់​បាន​លេបថ្នាំ​កូកាអ៊ីន​អស់​ចំនួន ២៤៦​កញ្ចប់​។​

​ការហោះហើរ​ដែលមាន​គោលដៅ​ទៅកាន់​ព្រលាន Narita របស់​ជប៉ុន​ត្រូវបាន​ធ្វើការ​ចុះចត​ភ្លាមៗ នៅក្នុង​រដ្ឋ Sonara របស់​ប្រទេស​ម៉ិចស៊ីកូ ក្រោយពេល​បុរស​ជប៉ុន​រូបនោះ​ចាប់ផ្តើម​មាន​អា​ការៈប្រកាច់​។​

​អាជ្ញាធរ​ម៉ិចស៊ីកូ​បាន​និយាយថា បុរស​រូប​នោះ​មានឈ្មោះ​ថា Udo N​។ គាត់​បាន​ស្លាប់​ដោយសារ​ការ​ហើម​ខួរក្បាល ដែល​បង្កឡើង​ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​លើស​កម្រិត​។​

​បើតាម​សេចក្តីប្រកាស​របស់​អគ្គ​មេធាវី​នៃ​រដ្ឋ Sonora បានបញ្ជាក់​ថា កញ្ចប់​ថ្នាំ​ដែល​មាន​ប្រវែង ២,៥​សង់ទីម៉ែត្រ និង​ទទឹង ១​សង់ទីម៉ែត្រ ត្រូវបាន​រក​ឃើញ​ក្នុង​ពោះ​របស់​ជនរងគ្រោះ​ក្នុង​ពេល​ធ្វើ​កោសលវិច្ឆ័យ​។​

​ក្រោយពេល​មាន​ហេតុការណ៍​អ្នកដំណើរ​ស្លាប់ អ្នកដំណើរ​ដែល​នៅសល់​ចំនួន ១៩៨​នាក់​ទៀត ​បាន​បន្តដំណើ​រ​របស់​ពួកគេ​ទៅទៀត ក្រោយពេល​ជើង​ហោះហើរ​បាន​ចុះចត​នៅ​ទីក្រុង Hermosilo​។​

​អាជ្ញាធរ​ម៉ិចស៊ីកូ​នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC​

spot_img
×