Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វាយប្រហារ​ដោយ​កាំបិត​នៅ​ជប៉ុន បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជិត ២០​នាក់​

spot_img

​មនុស្ស​ចំនួន ២​នាក់​បាន​ស្លាប់ និង​យ៉ាងតិចណាស់ ១៦​នាក់​រងរបួស បន្ទាប់ពី​មាន​ហេតុការណ៍​វាយប្រហារ​ដោយ​កាំបិត​ទៅលើ​ពួកគេ ស្ថិត​ក្នុង​ទីក្រុង Kawasaki ប្រទេស​ជប៉ុន នៅ​ថ្ងៃ​អង្គារ​នេះ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ BBC​។​

​ក្នុងចំណោម​ជនរងគ្រោះ មាន​សិស្សសាលា​ជាច្រើន​នាក់​ផងដែរ​។ ពួកគេ​ទទួលរង​ការវាយប្រហារ​ដោយ​បុរស​មាន​កាំបិត​ម្នាក់ ខណៈ​ពេល​​កំពុង​រងចាំ​ឡាន​ក្រុង​។​

​ជនសង្ស័យ​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាក់​ក​របស់​ខ្លួនឯង ហើយ​ក្រោយមក​ត្រូវបាន​ឃុំខ្លួន​។ ជនសង្ស័យ​បាន​ស្លាប់​ដោយសារតែ​របួស​។​

​មូលហេតុ​នៃ​ការវាយប្រហារ​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​ប៉ូលីស​ជប៉ុន​ដែល​អន្ត​រាគ​មន៍​បាន​រកឃើញ​កាំបិត​ចំនួន ២​នៅ​កន្លែងកើតហេតុ​។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា បុរស​សង្ស័យ​បាន​ចាប់ផ្តើម​ធ្វើ​ការវាយប្រហា​រលើ​ជនរងគ្រោះ​នៅក្បែរ​ចំណត​ឡាន​ក្រុង ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានីយ៍​រថភ្លើង​នោះ​ទេ​។​

​សូមបញ្ជាក់​ថា ជប៉ុន​គឺជា​ប្រទេស​មួយ​ដែល​មាន​អត្រា​ឧក្រិដ្ឋកម្ម​ទាប​បំផុត​នៅក្នុង​ពិភពលោក ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​មួយ​នេះ​បាន​ជួប​រឿង​វាយប្រហារ​ដោយ​កាំបិត​ជាច្រើន​ករណី​។​

​កាលពី​ឆ្នាំ ២០១៦ មាន​មនុស្ស​ចំនួន ១៩​នាក់​ នៅ​មជ្ឍមណ្ឌល​មើលថែ​អ្នក​វិកល​ច​រឹត ត្រូវ​បាន​ចាក់​ដោយ​អតីត​អ្នកបំរើ​ការងារ​នៅ​ទីនោះ​។ ជនសង្ស័យ​បាន​និយាយថា គាត់​ចង់​ឲ្យ​អ្នកពិការ​ទាំងនោះ​សាប​សូន្យ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC​

 

spot_img
×