Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មជ្ឈមណ្ឌល​ចំណេះដឹង​មូលដ្ឋាន​នៅ​ភូមិ​ដំបូក​វិល គម្រោង​សេដ្ឋកិច្ច​គ្រប់គ្រាន់​មូលដ្ឋាន​របស់​អតីត​ព្រះមហាក្សត្រ​ថៃ

spot_img

​បន្ទាយមានជ័យ ៖ មជ្ឈមណ្ឌល​ចំណេះដឹង​សហគមន៍​មូលដ្ឋាន​នៅ​ភូមិ​ដំបូក​វិល ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​គម្រោង​សេដ្ឋកិច្ច​គ្រប់គ្រាន់​របស់​ថៃ​។ មន្ត្រី​អាជ្ញាធរ​ដែនដី​និង​ជំនាញ​នៃ​ខេត្ត​បន្ទាយមានជ័យ​ប្រទេស​កម្ពុជា និង​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​២៦​ខែ​ធ្នួ​ឆ្នាំ​២០១៧ ។​

​លោក ប្រាក​ថេប ភុន​តេប ប្រធានការិយាល័យ​អភិវឌ្ឍន៍​នៃ​សាលាខេត្ត​និង​លោក​លោក​ភូ​ស៊ីត ស៊ុំ​ជី​ត អភិបាលរង​នៃ​ខេត្ត​ស្រះកែវ ថ្លែង​ប្រហាក់ប្រហែលគ្នា​ថា ៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ចំណេះដឹង​ដំបូក​វិល នៅ​ភូមិ​ដំបូក​វិល​ឃុំ​-​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ​នេះ ជា​ជំនួយរ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋបាលខេត្ត​ស្រះកែវ​ប្រទេស​ថៃ​និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ក្នុង​គម្រោង​សេដ្ឋកិច្ច​មូលដ្ឋាន​គ្រប់គ្រាន់​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន័ជនបទ ក្រសួង​មហាផ្ទៃ​ថៃ​ក្រោម​ព្រះរាជ​តម្រិះ​ព្រះបាទ​បរមកោដ្ឋ​មហា​ភូមិ​ប៊ុល​អាឌុលយ៉ាដេត អតីត​ព្រះមហាក្សត្សថៃ​។​

​លោក​ថ្លែងបន្តថា​៖ គម្រោង​នេះ​បាន​អនុវត្ត​ដោយ​យក​ភូមិ​-​ស ជា​ភូមិ​គ្មាន​គ្រឿងញៀន ភូមិ​មាន​សុវត្ថិភាព​គំរូ​ដៃគូ​ដូចជា​នៅ​ទល់មុខ​គ្នា​នឹង​ភូមិ​ដំបូក​វិល​នេះ គឺ​ភូមិ​ណង​ព្រឺ ឃុំ​ចាក់​សាន់ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ដែល​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គម្រោង​សេដ្ឋកិច្ច​គ្រប់គ្រាន់​ដូចជា ដាំ​បន្លែ ផ្លែឈើ​សុវត្ថិភាព ការចិញ្ចឹម​ត្រី កង្កែប អន្ទង់ មាន់​ទា បណ្តុះ​ផ្សិត ..​ការផលិត​ដោយ​ដៃ​នូវ​ផលិតផល​ម្ហូបអាហារ របស់​ប្រើប្រាស​..​ដើម្បី​អោយ​ពលរដ្ឋ​មាន​ការងារ​ធ្វើ មាន​ចំណូល​សមស្រប​ជាប្រចាំ​។​

​គម្រោង​នេះ ភាគី​ថៃ​ជា​អ្នកគាំទ្រ​លើ​បច្ចេកទេស និង​មូលនិធី ។​ឯ​ភាគី​កម្ពុជា​ផ្តល់​ទីតាំង​និង​ចូលរួម​អនុវត្ត​យ៉ាងសកម្ម​។​ក្នុងនោះ ដំណើរការបាន​ដំណើរការ​ជា​ច្រើន​ឆ្នាំ​ហើយ តែ​អគារ​ការិយាល័យ កន្លែង​បណ្តុះបណ្តាល​និង​សម្ភារ​:​ឧបករណ៍​ទាំងឡាយ​ទើបតែ​កសាង​រួច ហើយ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស​ពេលនេះ​។​

​លោក អោម ចន្ថា អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ថ្លែងអំណរគុណ​ដល់​ភាគី​ថៃ ខេត្ត​ស្រះកែវ​ដែល​ជួយ​គាំពារ ឧបត្ថម្ភ​ក្នុង​គម្រោង​អភិវឌ្ឍន័​ចំណេះដឹង វិជ្ជាជីវ​:​នៅ​សហគមន៍​ជនបទ​ក្នុង​ភូមិ​ដំបូក​វិល​នេះ​។ លោក​សង្ឃឹមថា បើ​ភូមិ​នេះ​ជា​ភូមិ​គំរូ​លើ​ការអភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​ដែល​នៅ​ឆ្ងាយ ឬ​បដិសេធ​គ្រឿងញៀន​នោះ វា​នឹង​ជា​គំរូ​ឬ​បទ​ពិសោធន៍​សម្រាប់​ភូមិ​ដទៃទៀត ហើយ​ស្នើសុំ​ភាគី​ថៃ​ពិនិត្យ សម្រេច​ជួយ​ឧបត្ថម្ភ​បន្ថែមទៀត​។​

​លោក អោម ចន្ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត ខ្លួន​លោក​ផ្ទាល់ សូម​តាំងចិត្ត​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​លើ​គម្រោង​នេះ​បន្ត​ដោយ​ពេញទំហឹង ព្រោះ​វា​នាំមក​នូវ​សេចក្តីត្រូវការ និង​ដែល​អាច​ចូល​ចិត្ត​ធ្វើ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផង និង​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ទាំង​២​ផង លើ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព​និង​ការ​អភិវឌ្ឃន៍​នៅ​ព្រំដែន​នៃ​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ផង​៕ ដោយ ៖ បន្ទាយ​

 

spot_img
×