Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទា​ហ៊ាន​មី​យ៉ាន​ម៉ា ​ដែល​សម្លាប់​រង្គាល​លើ​ជនជាតិ​រ៉ូ​ហ៊ី​យ៉ា ត្រូវបាន​គេ​ដោះលែង​មុន​ពេល​កំណត់​

spot_img

ទា​ហ៊ាន​មី​យ៉ាន​ម៉ា​ចំនួន ៧​នាក់ ​ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​ពី​បទ​សម្លាប់​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ១០​នាក់ ត្រូវបាន​គេ​ដោះ​លែងឲ្យ​មាន​សេរីភាព​មុន​ពេល​កំណត់​។​

​ទា​ហ៊ាន​ទាំងនោះ​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ១០​ឆ្នាំ ​ពី​បទ​សម្លាប់​រង្គាល​នៅ​ភូមិ Inn Din ប៉ុន្តែ​បែរជា​ពួកគេ​ទទួលបាន​ការដោះលែង​មុន​កំណត់​ទៅ​វិញ​។ មន្ត្រី​ពន្ធ​ធនាគារ​បញ្ជាក់ថា ទា​ហ៊ាន​ទាំងនោះ​មិន​ស្ថិតនៅ​ក្នុង​គុក​ទៀតឡើយ​។​

​ទីភ្នាក់ងារ​សារពត៌មាន Reuters បាន​តាមដាន​ការសម្លាប់​រង្គាល​នោះ បានបញ្ជាក់​ថា​ទា​ហ៊ាន​មី​យ៉ាន​ម៉ា​​ទាំងនោះ​ត្រូវបាន​ដោះលែង​មុន​ពេល​កំណត់ កាលពី​ខែវិច្ឆកា​រ​មកម្លេះ​។​

​ពួកគេ​គឺជា​ក្រុមមនុស្ស​ដែល​ត្រូវបាន​កាត់ទោស ក្រោយពេល​មាន​ការបង្ក្រាប​ហិង្សាលើ​ជនជាតិដើម​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​អ៊ីស្លាម កាលពី​ឆ្នាំ ២០១៧ ក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​

​ក្នុង​ការបង្ក្រាប​ហិង្សា​នោះ បណ្តាល​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ី​យ៉ាង​ច្រើន​ជាង ៧០០.០០០​នាក់​ បាន​រត់​ភៀសខ្លួន​ចេញ​ទៅ​កាន់​ប្រទេស​ជិតខាង ដូចជា​ស្រីលង្ការ​ជាដើម​។​

​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ អ្នកនាំពាក្យ​នាយក​រដ្ឋ​ពន្ធនាគារ​បាន​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ថា ទា​ហ៊ាន​ទាំង ៧​នាក់​នោះ ​មិន​ស្ថិត​នៅក្នុង​គុក​ពួកយើង​ទៀតឡើយ​។ ទោះយ៉ាងណា អ្នកនាំពាក្យ​រូប​នោះ មិន​បាន​ផ្តល់​ពត៌មាន​លំអិត​នោះទេ​។​

​ចំណែក​ទា​ហ៊ាន​ម្នាក់​ដែល​ទទួលបាន​ការដោះលែង​មុន​កំណត់​នោះ បាន​ថ្លែង​ប្រាប់ Reuters ថា គាត់​ត្រូវបាន​ដោះលែង​មុន​កំណត់ ប៉ុន្តែ​គាត់​សុំ​មិន​និយាយ​ច្រើននោះ​ទេ ព្រោះ​គាត់​ត្រូវបាន​គេ​ប្រាប់ថា កុំ​ឲ្យ​និយាយ​អ្វី​ទាំងអស់​។​

​សូមបញ្ជាក់​ថា ទា​ហ៊ាន​ទាំងនោះ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ១០​ឆ្នាំ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ដោះលែង ក្រោយពេល​ជាប់គុក​មិន​បាន​រយៈពេល ១​ឆ្នាំ​ផង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×