Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បញ្ជូន​ជនសង្ស័យ​ម្នាក់​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​ចិន​

spot_img

​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​ចិន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ​នៅ​ថ្ងៃ​ទី​២៨ ​ខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​នីតិវិធី​។​

​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឆក់​កាបូប​ពី​ស្ត្រី​ជនជាតិ​ចិន ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ កែង​ផ្លូវ​លេខ​៤១៨ ក្រុម​២១ ភូមិ​៣ សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការមន​កាលពី​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​២០​នាទី ។​

​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​៣០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៩​អា ផ្លូវ​លេខ​៣២៤ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​ចាប់យក​ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ដែល​ពាក់​ពន្ធ័​ប្រព្រឹត្តបទ​ល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​កាបូប​យួរដៃ ពណ៌​ផ្ទៃមេឃ ) និង​បាន​បញ្ជូន​មក​ការិយាល័យ​ដើម្បី​សាកសួរ​ចាត់ការ​តាម​នីតិវិធី ។​

​ជនសង្ស័យ​ឈ្មោះ ចាន់ សុខ​ពៅ ហៅ សុង ពៅ ហៅ ពៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៩​អា ផ្លូវ​លេខ​៣២៤ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​វត្ថុតាង​ចាប់យក ៖ ម៉ូតូ​ម៉ាក​ហុងដា​ឃ្លីក ពណ៌​ទឹកប្រាក់ ឆ្នាំ​ផលិត​២០១៩ លេខ​តួ ០០៣២២៧៩ លេខ​ម៉ាស៊ីន ០០៣២២៧៩ ពាក់​ស្លាក​លេខ​ភ្នំពេញ​១HQ-៣២១៧ ។​

ជនរងគ្រោះ​ឈ្មោះ Zhang LiLi ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ ស្នាក់នៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ។​

​សម្ភារ​បាត់បង់ ៖ កាបូប​យួរដៃ ពណ៌​ផ្ទៃមេឃ ចំនួន ០១, លិខិតឆ្លងដែន ចំនួន ០១, ប្រាក់​ដុល្លារ ចំនួន ៥០០០​ដុល្លារ​អាមេរិក​, ទូរស័ព្ទដៃ ចំនួន​០២ គ្រឿង ម៉ាក​អាយ​ហ្វូន​ស៊ិច​ផ្លឹស ស៊ីម​កាត​លេខ ០៨៨៣៨៧០៨៨៨ ម៉ាក​អាយ​ហ្វូន​អ៊ិច ពណ៌ ទឹក​មាស ស៊ីម​កាត​លេខ +១៣៦០៦៣០២២១៧​បណ្ណ័ បើកបរ​រថយន្ត ចំនួន​០១ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ​៖​កូឡាប​

spot_img
×