Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​បងតូច​បងធំ ប៉ះទង្គិច​គ្នា​ក្នុង​គុក​ប្រេ​សុីល បណ្តាលឲ្យ​អ្នកទោ​សស្លាប់ ៤០​នាក់​

spot_img

​អ្នកទោស​ចំនួន ៤០​នាក់ ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ដោយ​ការ​រឹត​ក​នៅក្នុង​គុក​ចំនួន ៤​ កន្លែង ក្នុង​ប្រទេសប្រេ​ស៊ីល​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ប្រេ​ស៊ីល​នៅ​ថ្ងៃច័​ន្ទ​ម្សិលមិញ​។​

​ការស្លាប់​អ្នក​គុក​ចំនួន​យ៉ាង​ច្រើន​បែប​នេះ កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​មាន​កុប្បកម្ម​ក្នុង​គុក បណ្តាលឲ្យ​អ្នកទោស ១៥​នាក់​ស្លាប់​។​

​អ្នកស្លាប់​ភាគច្រើន​ត្រូវបាន​គេ​រកឃើញ​នៅ​ក្នុង​គុក ស្ថិតនៅ​ក្បែរ​ទីក្រុង Manaus ក្នុង​រដ្ឋ Amazonas​។​

​ភ្នាក់ងារ​គុក​នៃ​រដ្ឋ Amazonas បាន​និយាយថា អ្នកទោស​ដែល​ស្លាប់ គឺ​មាន​បង្ហាញ​សញ្ញា​ថប់​ខ្យល់​។​

​សូមបញ្ជាក់​ថា ការប៉ះទង្គិច​គ្នា​នៅ​ក្នុង​គុក តែង​កើតមាន​ជា​ញឹកញាប់​នៅក្នុង​ប្រទេសប្រេ​ស៊ីល​។ កាលពី​ខែ មករា ឆ្នាំ ២០១៧ មាន​ការប៉ះទង្គិច​គ្នា​នៅ​ក្នុង​គុក ដែល​មាន​រយៈពេល ២០​ម៉ោង បណ្តាល​ឲ្យ​អ្នកទោស​ចំនួន ៥៦​នាក់​ស្លាប់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ aljazeera​

 

spot_img
×