Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនង​បែក​ថ្នាំ ប្តី​ទាញ​កាំបិត​ផ្គាក់ កាប់​ប្រពន្ធ​ជាច្រើន​កាំបិត ស្លាប់​ក្នុង​ថ្លុកឈាម​

spot_img

​ឧត្តរមានជ័យ ៖​ កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ បាន​អះអាង​ថា ករណី​ឃាតកម្មប្តីកាប់​ប្រពន្ធ​ជាច្រើន​កាំបិតស្លាប់​ក្នុង​ថ្លុកឈាម មក​ពី​ប្តី​ជក់​គ្រឿងញៀន​ហើយ​ក៏​ពុំ​មាន​ទំនាស់​ដែរ​។​

​ករណី​ឃាតកម្ម​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​ស្រែ​ក្រសាំង ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ អ​ង រ័ត្ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ដំណាក់​ថ្មី ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ាប់ ស្រីមុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​ប្រពន្ធ​របស់​ជនសង្ស័យ​មាន​ទីលំនៅ ភូមិ​-​ឃុំ​ជាមួយគ្នា មានកូន​ចំនួន​០១​នាក់ ឈ្មោះ ម៉ាប់ ង៉ា ភេទ​ប្រុស អាយុ​០៤​ឆ្នាំ​។​

​ជនសង្ស័យ​បាន​ប្រើ​កាំបិតផ្គាក់​ដង​ឈើ កាប់​ទៅលើ​ជនរងគ្រោះ ដែល​ត្រូវជា​ប្រពន្ធ​របស់​ខ្លួន​ត្រូវ​ចំនួន​០៤​កន្លែង (​ត្រូវចំ​ត្រចៀក​ខាងស្តាំ​០១​កន្លែង ស្មា​ខាងស្តាំ​០១​កន្លែង ក្រោយ​កញ្ចឹងក​០១​កន្លែង និង​ដើម​ដោះ​ទាំងសងខាង​០១​កន្លែង​) បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយ​ធ្វើ​សកម្មភាព ជនសង្ស័យ ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ព័ទ្ធចាប់​ប្រគល់​ទៅឲ្យ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​។ ចំពោះ​ចំពោះ​មូលហេតុ​ដែល​នាំឲ្យ​កើត​មាន​ការប្រព្រឹត្តិ​អំពើ​ឃាត​កម្ម​នេះ កងកម្លាំង​អាវុធហត្ថ​ស្រុក បានដាក់​សង្ស័យថា ជនសង្ស័យ​បែក​ថ្នាំ ដោយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ខ្លួន​បាន​ជក់​គ្រឿងញៀន​០២​ថ្ងៃ​កន្លង​មក​ហើយ ព្រោះ​នៅ​មុនពេល​កើតហេតុ ប្តី​ប្រពន្ធ មួយគូ​នេះ​ពុំ​មាន​ជម្លោះ ឈ្លោះប្រកែក​គ្នា​អ្វី​ទាំងអស់​។ ជនសង្ស័យ កំពុង​កសាង​សំណុំរឿង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​៕​ ដោយ​៖​កូឡាប​

 

spot_img
×