Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ចាប់​បាន​រថយន្ត​និង​ឈើ ចំណែក​ឈ្មួញ​ឈើ និង​អ្នកបើករថយន្ត ពុំ​ដែល​ចាប់បាន​នៅ​ទេ​

spot_img

​រតនគិរី​៖ កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ បាន​ចុះ​បង្ក្រាប និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ និង​ឃាត់​បាន​រថយន្ត​ចំនួន ០១​គ្រឿង ផ្ទុក​ប្រភេទ​ឈើ​កកោះជាង ២​ម៉ែត្រគូប ។ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ចចាប់​បាន​រថយន្ត​និង​ឈើ​តែ​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ឈើ​ពុំដែល​ចាប់បាន​នៅ​ទេ ហើយ​អ្នកបើកបរ​បាន​រត់គេច​បាត់​ទៀត​។​

​យោងតាម​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ ដឹកនាំ​ដោយ​លោក អនុសេនីយទោ ប៉ូច ប៉ូ​ណាន មេបញ្ជាការរង មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បរ​កែវ បាន​ចុះ​បង្ក្រាប និង​ទប់ស្កាត់​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ និង​ឃាត់​បាន​រថយន្ត​ចំនួន ០១​គ្រឿង ម៉ាក​សាំ​យ៉ុង​ពណ៌​ស ស្លាក​លេខ​រតនគិរី​.2N.4335 ផ្ទុក​ប្រភេទ​ឈើ​កកោះ ចំនួន ៨០​ដុំ ស្មើនឹង ២,៧៥០​ម៉ែត្រគូប​អ្នកបើកបរ​បាន​រត់គេច​បាត់​។​

​បច្ចុប្បន្ន​វត្ថុតាង ត្រូវបាន​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរកែវ​រក្សាទុក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ ​ដោយ​៖​កូឡាប​

spot_img
×